Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​មិន​ទាន់​អនុញ្ញាត​វ៉ាក់សាំង​កុមារ​អាយុ​៥​ទៅ​១១​ឆ្នាំ ខណៈ​សប្តាហ៍​មុន​ កុមារ​ឆ្លង​កូវីដជាង​២​សែន​នាក់

បានផុស

នៅ

ករណីឆ្លងកូវីដ-១៩នៅតែបន្តកើនឡើងក្នុងចំណោមកុមារទូទាំងសហរដ្ឋអាមេរិក ហើយឥឡូវនេះយោងតាមទិន្នន័យបានផ្សាយនៅថ្ងៃចន្ទម្សិលមិញបង្ហាញថា កុមារឆ្លងជិត២៦%នៃករណីឆ្លងទាំងអស់ត្រូវបានរាយការណ៍ទូទាំងប្រទេស។

កាលពីសប្តាហ៍មុន បណ្ឌិតសភាកុមារអាមេរិក (AAP) បានរាយការណ៍ពីករណីឆ្លងសរុបខ្ពស់បំផុតលំដាប់ទី២ក្នុងចំណោមកុមារគឺចំនួន ២២៥ ៩៧៨នាក់។ តួលេខនេះធ្លាក់ចុះតិច​តួច​ប្រៀបធៀបនឹងចំនួនឆ្លងមុនសប្តាហ៍មុនដែលមានចំនួន ២៤៣ ៣៧៣នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីឆ្លងកើនឡើងចំពេលសិស្សានុសិស្សវិលត្រឡប់ទៅសាលារៀនវិញ ខណៈវ៉ាក់សាំងមិនទាន់ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់សម្រាប់កុមារវ័យក្មេងឡើយ។ ការសិក្សាលើវ៉ាក់សាំងសម្រាប់កុមារវ័យក្មេងកំពុងដំណើរការ ប៉ុន្តែបច្ចុប្បន្ននេះកុមារអាយុ១២ឆ្នាំទៅ១៥ឆ្នាំមានវ៉ាក់សាំងចាក់ហើយ។

អ្នកជំនាញ និងមន្ត្រីសុខភាពបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពសិស្សវ័យក្មេងដែលមិនទាន់មានវ៉ាក់សាំងសម្រាប់ការពារពួកគេ។

យ៉ាងណា ប្រធានមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) អាមេរិក លោកស្រីវេជ្ជបណ្ឌិត Rochelle Walensky មានប្រសាសន៍ថា ទីភ្នាក់ងារសុខភាពសាធារណៈកំពុងធ្វើការលើវ៉ាក់សាំងដែលមានស្រាប់សម្រាប់កុមារវ័យក្មេងនៅចុងឆ្នាំនេះ។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត Scott Gottlieb សមាជិកក្រុមប្រឹក្សាក្រុមហ៊ុនឱសថ Pfizer បានលើកឡើងថា ពេលវេលាអាចនឹងមកដល់ឆាប់ៗ។ លោកបញ្ជាក់ថា ទិន្នន័យវ៉ាក់សាំង Pfizer សម្រាប់កុមារអាយុ៥ទៅ១១ឆ្នាំរួចរាល់ហើយដើម្បីឲ្យរដ្ឋបាល​ចំណី​អាហារ និង​ឱសថ (FDA)​ អាមេរិក អនុញ្ញាតសម្រាប់ការប្រើប្រាស់បន្ទាន់ដែលអាចចុងខែកញ្ញានេះ។

AAP បាននិយាយថា ៖«បន្ទាប់ពីថយចុះកាលពីដើមរដូវក្តៅ ករណីឆ្លងកុមារបានកើនឡើងវិញយ៉ាងឆាប់រហ័សដែលមានចំនួនជាង ៩២៥០០០នាក់ក្នុងរយៈពេល៤សប្តាហ៍ចុងក្រោយ។

ចំនួន​ឆ្លងកូវីដ​ប្រចាំសប្តាហ៍ត្រូវបានរាយការណ៍កាលពីថ្ងៃចន្ទគឺកើនឡើងប្រហែលជា២១៥%ក្នុងចំណោមកុមារចាប់តាំងពីសប្តាហ៍នៃថ្ងៃទី២២-២៩ ខែកក្កដានៅពេលនោះ​មាន​កុមារឆ្លង​ត្រឹមតែ៧១៧២៦នាក់ប៉ុណ្ណោះ។

គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា កុមារអាមេរិកជាង៥.៥លាននាក់បានឆ្លងកូវីដ-១៩។ ទោះបីជាយ៉ាងណា កុមារនៅតែមិនសូវប្រឈមនឹងឈឺធ្ងន់ធ្ងរឡើយ បើប្រៀបធៀបនឹងមនុស្សធំដែលប្រឈមនឹងឈឺធ្ងន់ធ្ងរ ឬស្លាប់៕

អាន​បន្ថែម៖ វ៉ាក់សាំង Pfizer សម្រាប់កុមារអាយុ៥ទៅ១១ឆ្នាំមានសុវត្ថិភាព និងអង់ទីគ័រការពារល្អ

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៧ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម