ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំង Pfizer សម្រាប់កុមារអាយុ៥ទៅ១១ឆ្នាំមានសុវត្ថិភាព និងអង់ទីគ័រការពារល្អ
ក្នុងសេចក្តីប្រកាសដែលមានក្តីរំពឹងទុកខ្ពស់ ក្រុមហ៊ុនវ៉ាក់សាំង Pfizer បាននិយាយនៅថ្ងចន្ទ ម្សិលមិញថា ការសាកល្បងគ្លីនិកសាស្ត្រដំណាក់កាលទី២បានបង្ហាញវ៉ាក់សាំងបង្ការកូវីដរបស់ខ្លួនពិតជាមានសុវត្ថិភាព និងមានអង់ទីគ័រឆ្លើយតបខ្ពស់សម្រាប់កុមារអាយុ៥ដល់១១ឆ្នាំ។
ទាំងនេះគឺជាលទ្ធផលដំបូងគេដែលបានចេញផ្សាយសម្រាប់ក្រុមកុមារអាយុនេះចំពោះវ៉ាក់សាំងបង្ការកូវីដ-១៩អាមេរិក ហើយទិន្នន័យមិនទាន់ត្រូវបានគេពិនិត្យឡើងវិញ ឬចេញផ្សាយឡើយ។

Pfizer បាននិយាយថា ខ្លួនគ្រោងដាក់ឯកសារទៅរដ្ឋបាលចំណីអាហារ និងឱសថ(FDA)អាមេរិកដើម្បីស្នើសុំការអនុញ្ញាតប្រើប្រាស់បន្ទាន់ឆាប់ៗ។ មន្ត្រី FDA បាននិយាយថា នៅពេលឯកសារទិន្នន័យត្រូវបានដាក់ ទីភ្នាក់ងារអាចអនុញ្ញាតឲ្យប្រើប្រាស់សម្រាប់កុមារវ័យក្មេងនាពេលពីរបីសប្តាហ៍ខាងមុខ។
ការសាកល្បងគ្លីនិកសាស្ត្រលើកុមារចំនួន២២៦៨នាក់ដែលមានអាយុ៥ទៅ១១ឆ្នាំ និងចាក់ពីរដូសក្នុងរយៈពេលចន្លោះគ្នា២១ថ្ងៃ។ ការសាកល្បងបានប្រើដូសទម្ងន់១០មីក្រូក្រាមដែលតូចជាងដូស៣០មីក្រូក្រាមសម្រាប់ចាក់កុមារអាយុ១២ឆ្នាំឡើយ។
ក្រុមហ៊ុន Pfizer បាននិយាយក្នុងសេចក្តីប្រកាសថ្មីមួយថា ៖«ដូសទម្ងន់១០មីក្រូក្រាមត្រូវបានជ្រើសរើសយ៉ាងប្រុងប្រយ័ត្នសម្រាប់សុវត្ថិភាព ភាពធន់ និងភាពស៊ាំនៅក្នុងកុមារអាយុ៥ទៅ១១ឆ្នាំ»។
ការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំរបស់អ្នកចូលរួមត្រូវវាស់វែងដោយការសម្លឹងមើលកម្រិតអង់ទីគ័រនៅក្នុងឈាម និងប្រៀបធៀបនឹងកម្រិតនៃក្រុមមនុស្សអាយុ១៦ទៅ២៥ឆ្នាំដែលបានចាក់ដូសទំហំ៣០មីក្រូក្រាម។

Pfizer និយាយថា កម្រិតប្រៀបធៀបគ្នាល្អដូចទៅមនុស្សធំដែលចាក់ដូសធំគឺបង្ហាញឲ្យឃើញនូវការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំខ្លាំងនៅក្នុងក្រុមកុមារមួយខែ បន្ទាប់ពីការចាក់ដូសទី២។
ក្រុមហ៊ុននិយាយថា ៖«លើសពីនេះទៀត វ៉ាក់សាំងមានភាពធន់ល្អ ផលរំខាន់មានលក្ខណៈទូទៅធៀបនឹងអ្នកចូលអាយុ១៦ទៅ២៥ឆ្នាំ»។
បច្ចុប្បន្ននេះ វ៉ាក់សាំង Pfizer/BioNTech ទទួលបានការអនុម័តឲ្យចាក់សម្រាប់មនុស្សអាយុ១៦ឆ្នាំឡើង និងទទួលបានការអនុញ្ញាតប្រើប្រាស់បន្ទាន់សម្រាប់មនុស្សវ័យជំទង់អាយុ១២ទៅ១៥ឆ្នាំ។ Pfizer បន្ថែមថា ខ្លួនរំពឹងទទួលបានលទ្ធផលល្អពីការសាកល្បងវ៉ាក់សាំងសម្រាប់កុមារអាយុ៦ខែដែលប្រហែលជាចុងឆ្នាំនេះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


