ព័ត៌មានអន្ដរជាតិ
ស្ត្រីជប៉ុនពីររូបបំបែកកំណត់ត្រាពិភពលោកជាកូនភ្លោះអាយុវែងបំផុត
ស្ត្រីជនជាតិជប៉ុនពីររូបបានបំបែកកំណត់ត្រាហ្គីណេសពិភពលោកក្នុងនាមកូនភ្លោះដែលមានអាយុវែងបំផុតរហូតដល់១០៧ឆ្នាំ។
កើតនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ១៩១៣ លោកយាយ Umeno Sumiyama និងលោកយាយ Koume Kodama មានអាយុ១០៧ឆ្នាំ និង៣០០ថ្ងៃគិតត្រឹមថ្ងៃទី១ ខែកញ្ញា។ នេះបើយោងតាមសេចក្តីប្រកាសរបស់កំណត់ត្រាហ្គីណេសពិភពលោកកាលពីថ្ងៃចន្ទ។
លោកយាយកូនភ្លោះបានកើតនៅកោះ Shodo ខេត្ត Kagawa ក្នុងគ្រួសារមួយដែលមានសមាជិក១៣នាក់។ ពួកគាត់ទាំងពីរនាក់ឥឡូវនេះកំពុងរស់នៅក្នុងផ្ទះថែទាំបែកគ្នា។

យោងតាមសេចក្តីប្រកាសថា នៅពេលពួកគាត់ទាំងពីរកើតមកជាកូនភ្លោះ ដើម្បីគេចចេញពីការមើលពីអ្នកដទៃ ពួកគាត់បានរស់នៅបែកគ្នាតាំងពីក្មេង។ លោកយាយ Kodama បានចាកចេញពីកោះ Shodo បន្ទាប់ពីរៀនចប់បឋមសិក្សា ហើយក្រោយមកបានរៀបការជាមួយបុរសដែលមិនមែនជាអ្នកកោះ។ ដូច្នេះពួកគាត់បានរស់នៅឆ្ងាយពីគ្នាចម្ងាយជាង៣០០គីឡូម៉ែត្រ។
នៅពេលស្ត្រីជាកូនភ្លោះទាំងពីរបានជួបមុខគ្នាគឺជាពេលដែលមានពិធីមង្គលការ និងពិធិបុណ្យសព ប៉ុន្តែនៅក្នុងវ័យប្រហែលជា៧០ឆ្នាំ ពួកគាត់បានធ្វើដំណើរធម្មយាត្រាព្រះពុទ្ធសាសនាជាមួយគ្នាជាច្រើនលើក។
ពេលនេះ ពួកគាត់ទាំងពីរបានបំបែកកំណត់ត្រាពិភពលោកនៃកូនភ្លោះដែលមានអាយុវែងបំផុតដែលកន្លងមកមានជនជាតិជប៉ុនជាកូនភ្លោះដែរគឺ Kin Narita និង Gin Kanie ជាប់កំណត់ត្រា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


