តុលាការឥណ្ឌា បញ្ជាឲ្យបុរសម្នាក់ បោកអ៊ុតខោអាវស្រី ២ពាន់នាក់ រយៈពេល កន្លះឆ្នាំ ករណីប៉ុនប៉ងរំលោភ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

តុលាការឥណ្ឌា បញ្ជាឲ្យបុរសម្នាក់ បោកអ៊ុតខោអាវស្រី ២ពាន់នាក់ រយៈពេល កន្លះឆ្នាំ ករណីប៉ុនប៉ងរំលោភ

បានផុស

នៅ

បុរសម្នាក់ដែលរងការចោទប្រកាន់ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ ត្រូវបានបង្គាប់ឲ្យបោកគក់និងអ៊ុតខោអាវស្ត្រីចំនួន ២,០០០ នាក់នៅក្នុងភូមិរបស់គាត់ រយៈពេល ៦ ខែ ជាលក្ខខណ្ឌនៅក្រៅឃុំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Lalan Kumar អាយុ២០ឆ្នាំ ត្រូវតែទិញសាប៊ូបោកខោអាវនិងរបស់របរត្រូវការផ្សេងទៀតដោយខ្លួនឯង ដើម្បីបោកអ៊ុតដោយឥតគិតថ្លៃរយៈពេល ៦ ខែដល់ស្ត្រីជនជាតិ Majhor នៅក្នុងរដ្ឋ Bihar តាមសេចក្តីសម្រេចកាលពីថ្ងៃពុធ។

A man accused of attempted rape has been ordered to wash and iron the clothes of all 2,000 women in his village for six months as a bail condition [Stock image]

មន្រ្តីប៉ូលិសប្រចាំស្រុក Madhubani នៃរដ្ឋ Bihar បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា លោក Kumar ត្រូវបានចាប់ខ្លួនកាលពីខែមេសា ដោយចោទប្រកាន់ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ។

គាត់ក៏ត្រូវតម្រូវឲ្យបង់ប្រាក់ធានាផងដែរ ហើយគ្មានកាលបរិច្ឆេទត្រូវបានកំណត់សម្រាប់ការជំនុំជម្រះក្តីរបស់គាត់ទេ។

លោកស្រី Nasima Khatoon ប្រធានក្រុមប្រឹក្សាភូមិបានអះអាងថា ស្ត្រីទាំងអស់នៅក្នុងភូមិពិតជាពេញចិត្តចំពោះ សេចក្តីសម្រេចរបស់តុលាការ។

Women in the village said the order had already made a positive impact by making crime against women a subject of discussion in their community [Stock image]

ស្ត្រីនៅក្នុងភូមិបាននិយាយថា បទបញ្ជានេះបានជះឥទ្ធិពលវិជ្ជមានរួចទៅហើយ ដោយធ្វើឲ្យឧក្រិដ្ឋកម្មប្រឆាំងនឹងស្ត្រី ក្លាយជាប្រធានបទនៃការពិភាក្សានៅក្នុងសហគមន៍របស់ពួកគេ។

គួរបញ្ជាក់ថា ច្បាប់រំលោភសេពសន្ថវៈរបស់ឥណ្ឌា ត្រូវបានរៀបចំឡើងវិញបន្ទាប់ពីហេតុការណ៍ឆ្នាំ ២០១២ នៅទីក្រុងញូវដែលី ប៉ុន្តែចំនួនបទល្មើសនៅតែខ្ពស់ដដែល ដោយមានករណីរំលោភជាង ២៨,០០០ ករណីត្រូវបានរាយការណ៍ក្នុងឆ្នាំ ២០២០។

ទោះបីជាយ៉ាងណាក៏ដោយ ចំនួនពិតប្រាកដ ទំនងជាខ្ពស់ជាងនេះ ឆ្ងាយណាស់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ករណីកក្រើកប្រទេសឥណ្ឌាជាថ្មី! ក្មេងស្រីអាយុ ១៥ឆ្នាំ ត្រូវបុរស ៣៣នាក់ចាប់រំលោភ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​ការ​ធ្វើ​ចរាចរណ៍​ចំពោះ​ឡាន​ធំ ដឹកទំនិញ​ឆ្លងកាត់​ផ្លូវ​លេខ​២០​អា ខណៈ​មានទឹក​ហូរ​កាត់​នៅ​យប់​នេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច​តេ​ជោ ហ៊ុន សែន ​៖ ​តួនាទី​សំខាន់​៣​របស់​វិស័យ​ឯកជន​រួមចំណែក​សម្រេច​នូវ​ការងារ​អាទិភាព​និង​ផែនការ​ការងារ​អាស៊ាន​ក្នុង​ឆ្នាំ​២០២២

ព័ត៌មានជាតិ៣ ម៉ោង មុន

ការស្ថាបនា​ផ្លូវ ៣៨​ខ្សែ ក្រុង​សៀមរាប សម្រេច​បាន ៨៣,៨៧% ក្នុង រយៈពេល​១១ ខែ (​គិត​ត្រឹម​ថ្ងៃ ១៥ តុលា ២០២១) គ្រោង​បញ្ចប់​ការស្ថាបនា ក្នុង​ចុងខែ​ធ្នូ ឆ្នាំ​២០២១

ព័ត៌មានជាតិ៣ ម៉ោង មុន

អាវុធហត្ថ​ត្រៀម​កម្លាំង មធ្យោបាយ សម្ភារៈ​រួចជាស្រេច​ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុម​ហ៊ុន HEINEKEN Cambodia ឈ្នះ​ពានរង្វាន់​ធនធានមនុស្ស​ផ្នែក​អភិវឌ្ឍន៍​អាជីព​ល្អ​បំផុត​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services