Connect with us

ព័ត៌មានអន្ដរជាតិ

ករណីកក្រើកប្រទេសឥណ្ឌាជាថ្មី! ក្មេងស្រីអាយុ​ ១៥ឆ្នាំ ត្រូវបុរស​ ៣៣នាក់ចាប់រំលោភ

បានផុស

នៅ

ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ ត្រូវបានចាប់រំលោភជាច្រើនដងដោយបុរសរហូតដល់ទៅ ៣៣ នាក់ នៅក្នុងករណីវាយប្រហារផ្លូវភេទដ៏រន្ធត់ចុងក្រោយបង្អស់ នៅក្នុងប្រទេសឥណ្ឌា។

មន្រ្តីជាន់ខ្ពស់ម្នាក់និយាយថា ការវាយប្រហារនេះបានកើតឡើងនៅទីតាំងផ្សេងៗគ្នា ក្នុងស្រុក Thane នៃរដ្ឋ Maharashtra នារយៈពេល ៨ ខែចុងក្រោយនេះ។

លោក Dattatray Karale ស្នងការប៉ូលិសតំបន់ខាងកើតបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប៉ូលិសបានចាប់ខ្លួនមនុស្សចំនួន ២៤ នាក់និងឃុំខ្លួនអនីតិជនពីរនាក់ ពាក់ព័ន្ធនឹងករណីនេះ។

ក្មេងស្រីរងគ្រោះត្រូវបានគេនិយាយថា កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ។

ហ្វូងមនុស្សដែលមានកំហឹង បានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានីយ៍ប៉ូលិស ដែលជាកន្លែងបុរសទាំងនោះ​ កំពុងត្រូវបានឃុំខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Times of India។

India's rape laws were overhauled after a 2012 gang rape in New Delhi but the number of offences remains high, with more than 28,000 rapes reported in 2020. Pictured: Protesters light candles following the brutal rape and murder of a Delhi Civil Defence employee earlier this month [File photo]

លោក Karale និយាយថា ប៉ូលិសនៅទីក្រុង Dombivli បានទទួលសំណុំរឿងមួយកាលពីយប់ថ្ងៃពុធ ប្រឆាំងនឹងមនុស្សចំនួន ៣៣ នាក់ ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មរួមមានការរំលោភសេពសន្ថវៈ រំលោភសេពសន្ថវៈម្តងហើយម្តងទៀត រំលោភបូកនិងរំលោភសេពសន្ថវៈលើអនីតិជន។

លោកបានបន្ថែមថា បទល្មើសដែលបានចោទប្រកាន់ បានកើតឡើងនៅចន្លោះថ្ងៃទី ២៩ ខែមករាដល់ថ្ងៃទី ២២ ខែកញ្ញាឆ្នាំនេះ។

រឿងហេតុបានចាប់ផ្តើម នៅពេលគូស្នេហ៍របស់ក្មេងស្រី បានចាប់រំលោភនាងកាលពីខែមករា ហើយបានថតវីដេអូទុក។ បុរសជាសង្សារបានយកវីដេអូនោះជាការគំរាមកំហែងនាង។ ក្រោយមកមិត្តភក្តិនិងអ្នកស្គាល់គ្នារបស់គាត់ បានចាប់រំលោភនាងយ៉ាងតិចពី ៤ ទៅ ៥ ដងនៅកន្លែងផ្សេងៗគ្នា។

A 15-year-old girl was allegedly gang-raped on several occasions by up to 33 men in the latest shocking sex attack case in India. Pictured: Women protest after the brutal rape and murder of a Delhi Civil Defence employee earlier this month [File photo]

មកទល់ពេលនេះ ប៉ូលិសកំពុងស្វែងរកជនសង្ស័យនៅសេសសល់ ខណៈអ្នកដែលបានចាប់ខ្លួនរួចហើយ នឹងត្រូវឃុំឃាំងបណ្តោះអាសន្នរហូតដល់ថ្ងៃទី២៩ខែកញ្ញា។

គួរបញ្ជាក់ថា ច្បាប់រំលោភសេពសន្ថវៈរបស់ឥណ្ឌា ត្រូវបានរៀបចំឡើងវិញបន្ទាប់ពីហេតុការណ៍ឆ្នាំ ២០១២ នៅទីក្រុងញូវដែលី ប៉ុន្តែចំនួនបទល្មើសនៅតែខ្ពស់ដដែល ដោយមានករណីរំលោភជាង ២៨,០០០ ករណីត្រូវបានរាយការណ៍ក្នុងឆ្នាំ ២០២០៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ រំលោភចៅបង្កើតមានផ្ទៃពោះ​៥ខែ ទើបបែកការណ៍

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ២៦ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម