ហូជីមិញ បន្ថយគម្លាតចាក់វ៉ាក់សាំង AstraZeneca ពីដូសទី ១ ទៅទី ២
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ហូជីមិញ បន្ថយគម្លាតចាក់វ៉ាក់សាំង AstraZeneca ពីដូសទី ១ ទៅទី ២

បានផុស

នៅ

ទីក្រុងហូជីមិញបានកាត់បន្ថយគម្លាតចាក់វ៉ាក់សាំង AstraZeneca ពីដូសទី ១ ទៅដូសទី ២ យ៉ាងតិច ៦ សប្តាហ៍ ដើម្បីបង្កើនការបង្កើតភាពស៊ាំពេញលេញដល់ប្រជាជនក្នុងសហគមន៍ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្ដីប្រកាសព័ត៌មានដែលចេញកាលពីថ្ងៃសុក្របានឲ្យដឹងថា រដ្ឋបាលទីក្រុងបានយល់ព្រមលើសំណើរបស់ក្រសួងសុខាភិបាលដើម្បីកាត់បន្ថយគម្លាតចាក់វ៉ាក់សាំង AstraZeneca ពីដូសទី ១ និងដូសទី ២ សម្រាប់ប្រភេទវ៉ាក់សាំងដូចគ្នា ឬវ៉ាក់សាំង Pfizer ជាជម្រើសពី ៦ សប្តាហ៍ ឬយ៉ាងតិច ៤ ទៅ ១២ សប្តាហ៍ ។

ទន្ទឹមនោះលោកវេជ្ជបណ្ឌិត Nguyen Hoai Nam អនុប្រធានមន្ទីរសុខាភិបាលទីក្រុងហូជីមិញបាននិយាយថា ក្នុងរយៈពេលកន្លងមកទីក្រុងបានគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីចន្លោះពេលនៃការចាក់វ៉ាក់សាំង ប៉ុន្តែគម្លាតអាចត្រូវបានកាត់បន្ថយមកត្រឹម ៦ សប្តាហ៍សម្រាប់វ៉ាក់សាំង AstraZeneca ហើយវិធីសាស្ត្រនេះត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាពនៅក្នុងទីក្រុង និងកន្លែងផ្សេងទៀត ។

យោងតាមការណែនាំរបស់ក្រុមហ៊ុនផលិតវ៉ាក់សាំង AstraZeneca សម្រាប់ការចាក់ដូសទី ២ គួរតែត្រូវបានធ្វើឡើងប្រហែលពី ៤ ទៅ ១២ សប្តាហ៍ បន្ទាប់ពីចាក់ដូសដំបូង ខណៈចន្លោះពេលដែលបានអនុវត្តចំពោះវ៉ាក់សាំងដទៃទៀតភាគច្រើនគឺ ៣ ឬ ៤ សប្តាហ៍ ។

យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលបានបង្ហាញថា គិតត្រឹមថ្ងៃព្រហស្បតិ៍ទីក្រុងហូជីមិញដែលមានប្រជាជនជាង ៩ លាននាក់ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសទី ១ ចំនួន ៦.៧៩ លានដូស និងលើកទី ២ ចំនួន ២.២១ លានដូស ក្នុងចំណោមអ្នកដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ។

គួរបញ្ជាក់ថា ចាប់តាំងពីជំងឺរាតត្បាតបានផ្ទុះឡើងនៅវៀតណាមកាលពីដើមឆ្នាំ ២០២០ ប្រទេសនេះបានចុះបញ្ជីអ្នកឆ្លងចំនួន ៧២៨,៤៣៥ ករណី និងមានអ្នកស្លាប់ចំនួន ១៨,០១៧ នាក់ ខណៈនៅទីក្រុងហូជីមិញមានអ្នកឆ្លង ៣៥៩,២២៧ ករណី និងស្លាប់ ១៣,៩៨៤ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Tuoi Tre

ចុចអាន ៖ រដ្ឋាភិបាល វៀតណាម រ៉ាប់រងចិញ្ចឹមកុមារកំព្រាដោយសារកូវីដ ដល់អាយុ ២២ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services