Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋាភិបាលវៀតណាម រ៉ាប់រងចិញ្ចឹមកុមារកំព្រាដោយសារកូវីដ ដល់អាយុ២២ឆ្នាំ

បានផុស

នៅ

កុមារដែលបាត់បង់ឪពុកម្តាយដោយសារជំងឺកូវីដ -១៩ក្នុងទីក្រុងហូជីមិញ នឹងទទួលបានការឧបត្ថម្ភប្រចាំខែ អាហារូបករណ៍និងការលើកលែងការសិក្សារហូតដល់ពួកគេមានអាយុ ២២ ឆ្នាំ។

Vietnam to help perform human trials for French Covid drug - VnExpress  International

មន្ត្រីក្រុងបានឲ្យដឹងថា កុមារកំព្រាអាយុក្រោម ៤ ឆ្នាំនឹងទទួលបានប្រាក់ ៩០០,០០០ ដុង (៣៩.៥០ ដុល្លារ) ក្នុងមួយខែរហូតដល់ពួកគេឈានដល់អាយុ ៥ ឆ្នាំ។ កុមារដែលមានអាយុ៥ឆ្នាំឡើង នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ៥៤ ម៉ឺនដុង (២៣.៧២ ដុល្លារ)។

កុមារកំព្រា ក៏នឹងទទួលបានប័ណ្ណធានារ៉ាប់រងវេជ្ជសាស្រ្ត និងការលើកលែងការសិក្សារហូតដល់អាយុ ១៦ ឆ្នាំ ហើយនឹងមានសិទ្ធិទទួលបានអត្ថប្រយោជន៍សង្គមរហូតដល់អាយុ ២២ ឆ្នាំផងដែរ ប្រសិនបើពួកគេបន្តការសិក្សា។

គ្រប់សង្កាត់និងទីក្រុង Thu Duc បានផ្តល់ប្រាក់ឧបត្ថម្ភពី ៣ ទៅ ៤ លានដុងសម្រាប់កុមារកំព្រាម្នាក់ៗ ព្រមទាំងសម្ភារៈចាំបាច់មួយចំនួនផងដែរ។ តំបន់ផ្សេងៗ​ និងនាយកដ្ឋានអប់រំនិងបណ្តុះបណ្តាលរបស់ទីក្រុងហូជីមិញ បានអំពាវនាវឲ្យមានការឧបត្ថម្ភ ដើម្បីផ្តល់លទ្ធភាពឲ្យកុមារទទួលបានឧបករណ៍អេឡិចត្រូនិក សម្រាប់ការរៀនតាមអនឡាញ។

លោក Tan និយាយថា ភ្នាក់ងារសង្គមជាច្រើន កំពុងបង្កើតកម្មវិធីដើម្បីផ្តល់អាហារូបករណ៍ដល់កុមារកំព្រា។

ទន្ទឹមនឹងនេះ កុមារដែលកំពុងទទួលការព្យាបាលជំងឺកូវីដ-១៩ នឹងទទួលបានជំនួយទឹកប្រាក់ ១ លានដុង, ៨០,០០០ ដុងសម្រាប់អាហារប្រចាំថ្ងៃរបស់ពួកគេ ហើយថ្លៃមន្ទីរពេទ្យទាំងអស់ដែលទាក់ទងនឹងជំងឺរាតត្បាតនឹងត្រូវគេបង់ឲ្យ។

គួរបញ្ជាក់ថា ប្រទេសវៀតណាម បានកត់ត្រាកុមារជាង ១១,៨០០ នាក់ ឆ្លងជំងឺកូវីដ-១៩ គិតត្រឹមដើមខែកញ្ញា ដោយក្នុងនោះ មានជាង ៣,០០០ នាក់នៅទីក្រុងហូជីមិញ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ វៀតណាម ឲ្យយកមនុស្សទៅធ្វើតេស្តថ្នាំព្យាបាលកូវីដរបស់បារាំង ជាថ្នូរទទួលយកបច្ចេកវិទ្យា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម