Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ចាប់ផ្ដើមចាក់វ៉ាក់សាំងដូសជំរុញ ទោះអ្នកចាក់បាន ២ ដូសមិនទាន់ គ្រប់តាមគោលការណ៍ក៏ដោយ

បានផុស

នៅ

ប្រទេសថៃបានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសជំរុញ ក្នុងគោលបំណងបើកវិស័យទេសចរណ៍នៅទូទាំងប្រទេសឡើងវិញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្រ្តីសុខាភិបាលនិយាយថា រហូតមកដល់ពេលនេះប្រជាជនប្រហែល ១០ ភាគរយបានទទួលការចាក់វ៉ាក់សាំង Sinovac របស់ចិនពេញ ២ ដូស ហើយអ្នកដែលចាក់វ៉ាក់សាំងមួយនេះ អាចទទួលការចាក់វ៉ាក់សាំង AstraZeneca ជាដូសជំរុញ ។

មន្រ្តីនិយាយថា គិតត្រឹមពេលនេះ ជនជាតិថៃជាង ៣ លាននាក់មានសិទ្ធិទទួលបានការចាក់វ៉ាក់សាំង ហើយគោលបំណងរបស់យើងគឺដើម្បីបង្កើនភាពស៊ាំប្រជាជនក្នុងសហគមន៍ ។

ទន្ទឹមនោះ រដ្ឋាភិបាលនិយាយថា សម្រាប់ការចាក់ដូសជំរុញនេះ ពួកគេបានប្រើប្រាស់វ៉ាក់សាំងចំនួន ១ លានដូសកាលពីថ្ងៃសុក្រ ពោលជាថ្ងៃឈប់សម្រាកដើម្បីរំលឹកដល់ការផលិតឱសថ ។

យុទ្ធនាការចាក់ដូសជំរុញនេះកើតឡើង នៅពេលដែលប្រទេសថៃសង្ឃឹមថានឹងទទួលយកអ្នកទេសចរបរទេសនៅទូទាំងប្រទេសឡើងវិញ ។

ប៉ុន្តែរហូតមកដល់ពេលនេះ មានតែប្រជាជនថៃចំនួន ២៣ ភាគរយប៉ុណ្ណោះដែលបានទទួលការចាក់វ៉ាក់សាំងពេញ ២ ដូស ខណៈគោលការណ៍របស់មន្រ្តីសុខាភិបាល ចង់បង្កើនចំនួនចាក់វ៉ាក់សាំងដល់ប្រជាជនឲ្យ ៧០ ភាគរយនៅចុងឆ្នាំនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ភ្ញៀវទេសចរអន្តរជាតិដែលចាក់វ៉ាក់សាំងហើយ ទៅលេង ថៃ ត្រូវធ្វើចត្តាឡីស័កតែ ៧ ថ្ងៃប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម