ព័ត៌មានអន្ដរជាតិ
Twitter ដកសញ្ញាធីកពណ៌ខៀវចេញពីគណនីក្រសួងសំខាន់ៗរបស់ អាហ្វហ្គានីស្ថាន
ទីភ្នាក់ងារព័ត៌មាន Pajhwok បានរាយការណ៍កាលពីថ្ងៃអាទិត្យថា បណ្ដាញសង្គម Twitter បានដកសញ្ញាធីកពណ៌ខៀវ (Verified) ចេញពីគណនីរបស់ក្រសួងអាហ្វហ្គានីស្ថានមួយចំនួន ។

យោងតាមទីភ្នាក់ងារនេះបានឲ្យដឹងថា គណនីរបស់ក្រសួងការពារជាតិ កិច្ចការបរទេស និងក្រសួងមហាផ្ទៃក៏ដូចជាវិមានប្រធានាធិបតី និងអាជ្ញាធរផ្គត់ផ្គង់ដែលភាគច្រើនមិនមានសកម្មភាព ចាប់តាំងពីរដ្ឋាភិបាលលោក Ghani ដួលរលំបានបាត់សញ្ញាធីកពណ៌ខៀវរបស់ពួកគេ ។

ទន្ទឹមនោះ អតីតអនុប្រធានាធិបតីលោក Amrullah Saleh ដែលបានប្រកាសខ្លួនឯងជាប្រធានាធិបតីអាហ្វហ្គានីស្ថាន បន្ទាប់ពីក្រុមតាលីបង់ក្ដោបក្ដាប់ប្រទេស បាននិយាយថា បានបាត់សញ្ញាធីកពណ៌ខៀវ(Verified) នៅលើគណនីរបស់គាត់ផងដែរ ។

កាលពីមួយខែមុនពួកតាលីបង់បានចូលទីក្រុងកាប៊ុល ដោយជំរុញឲ្យប្រធានាធិបតីបន្ទាប់លោក Ashraf Ghani ចុះចេញពីតំណែង ហើយរត់ចេញពីប្រទេស ខណៈខេត្តចុងក្រោយ Panjshir ដើម្បីទប់ទល់នឹងក្រុមនេះបានចុះចាញ់នៅថ្ងៃទី ៦ ខែកញ្ញា ។
នៅពេលដែលកងទ័ពអន្តរជាតិដកខ្លួនចេញពីប្រទេស ហើយការជម្លៀសជនបរទេសត្រូវបានបញ្ចប់ ក្រុមរ៉ាឌីកាល់តាលីបង់មួយនេះបានបង្ហាញសមាសភាពនៃគណៈរដ្ឋមន្ត្រីបណ្តោះអាសន្ន ដែលដឹកនាំដោយលោក Mohammad Hasan Akhund អតីតរដ្ឋមន្រ្តីក្រសួងការបរទេសដែលស្ថិតនៅក្រោមទណ្ឌកម្មរបស់អង្គការសហប្រជាជាតិតាំងពី ២០០១ មក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ តាលីបង់ ហាមយុទ្ធជនរបស់ខ្លួនមិនឲ្យកាន់ទូរស័ព្ទសូម្បីថត Selfie
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


