ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន Pfizer ចាប់ផ្តើមសិក្សាថ្នាំការពារកូវីដមិនឲ្យឆ្លងតាមមាត់
ក្រុមហ៊ុនផលិតឱសថ Pfizer Inc បានឲ្យដឹងកាលពីថ្ងៃចន្ទម្សិលមិញថា ខ្លួនបានចាប់ផ្តើមសាកល្បងលើការសិក្សាដំណាក់កាលពាក់កណ្តាលឈានចូលចុងក្រោយអំពីថ្នាំការពារឆ្លងជំងឺកូវីដតាមរយៈមាត់។
ក្រុមហ៊ុន និងដៃគូប្រជែងរបស់ខ្លួនមានក្រុមហ៊ុន Merck & Co Inc ស្ថិតនៅសហរដ្ឋអាមេរិក និងក្រុមហ៊ុឱសថស្វីស Roche Holding បានកំពុងប្រជែងគ្នាដើម្បីផលិតថ្នាំប្រឆាំងនឹងកូវីដ-១៩ជាលើកដំបូង។

ក្រុមហ៊ុន Pfizer បាននិយាយថា ខ្លួនបានសិក្សាថ្នាំ PF-07321332 លើអ្នកចូលរួមដែលមានសុខភាពល្អចំនួន២៦៦០នាក់អាយុ១៨ឆ្នាំឡើងដែលរស់នៅជាមួយគ្រួសារដែលមានអ្នកឆ្លងកូវីដ-១៩មានរោគសញ្ញាត្រូវបានបញ្ជាក់ម្នាក់។
ការសាកល្បងថ្នាំ PF-07321332 ដែលមួយដូស Ritonavir កម្រិតទាបជាថ្នាំចាស់ត្រូវបានប្រើយ៉ាងទូលំទូលាយក្នុងការព្យាបាលរួមគ្នាសម្រាប់ការឆ្លងមេរោគអេដស៍។
ចំណែក ក្រុមហ៊ុន Merck និងដៃគូ Ridgeback Biotherapeutics បាននិយាយថា កាលពីដើមខែនេះ ពួកគាត់បានចាប់ផ្តើមចុះឈ្មោះអ្នកជំងឺនៅក្នុងការសាកល្បងដំណាក់កាលចុងក្រោយនៃការធ្វើពិសោធថ្នាំ molnupiravir សម្រាប់ការពារពីការឆ្លងកូវីដ-១៩។
ក្រុមហ៊ុន Pfizer ក៏បាននិយាយដែរថា កាលពីដើមខែនេះ ខ្លួនបានចាប់ផ្តើមសាកល្បងដំណាក់ជិតឈានចូលចុងក្រោយពីថ្នាំ PF-07321332 សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ដែលជាមនុស្សធំដែលមានរោគសញ្ញា តែមិនចូលមន្ទីរពេទ្យ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ