ព័ត៌មានអន្ដរជាតិ
មន្ទីរពេទ្យញូវយ៉ក បណ្តេញបុគ្គលិក ព្រោះបដិសេធ ចាក់វ៉ាក់សាំងកូវីដ
កាលពីថ្ងៃចន្ទ មន្ទីរពេទ្យរដ្ឋញូវយ៉ក បានចាប់ផ្តើមបណ្តេញឬព្យួរការងារបុគ្គលិកថែទាំសុខភាព ដោយសារប្រឆាំងនឹងបទបញ្ជារបស់រដ្ឋ ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ហើយជាលទ្ធផល ការកង្វះបុគ្គលិកបានជំរុញឲ្យមន្ទីរពេទ្យមួយចំនួន ពន្យារពេលការវះកាត់ឬ កាត់បន្ថយសេវាកម្ម។
ទោះបីជាយ៉ាងណាក៏ដោយ អភិបាលក្រុងញូវយ៉ក លោក Bill de Blasio បានប្រាប់សន្និសីទសារព័ត៌មានមួយថា មន្ទីរពេទ្យរបស់ទីក្រុងនេះ មិនទាន់ឃើញផលប៉ះពាល់ធំដុំអ្វីទេពីបញ្ហានេះ។ លោកបន្ថែមថា លោកព្រួយបារម្ភអំពីតំបន់ផ្សេងទៀតក្នុងរដ្ឋ ដែលអត្រាចាក់វ៉ាក់សាំងនៅមានកម្រិតទាប។
អ្នកនាំពាក្យសេវាសុខភាពកាតូលិក ដែលជាអ្នកផ្តល់សេវាថែទាំសុខភាពធំបំផុតមួយនៅ ញូវយ៉កខាងលិច បាននិយាយថា ខ្លួនបានអនុវត្តតាមច្បាប់ ដោយរាប់បញ្ចូលបុគ្គលិកដែលបានចាក់វ៉ាក់សាំង អ្នកដែលត្រូវបានលើកលែងនិងខ្លះទៀតត្រូវបានព្យួរការងារដោយមិនឲ្យប្រាក់ខែ។
យ៉ាងណាក្តី អ្នកនាំពាក្យលោកស្រី JoAnne Cavanaugh បានបដិសេធប្រាប់ថាតើមានបុគ្គលិកប៉ុន្មាននាក់ដែលត្រូវបានព្យួរការងារ ឬផ្តល់ការលើកលែងដោយសារតែហេតុផលវេជ្ជសាស្ត្រឬសាសនា។
សេវាសុខភាពកាតូលិកនិយាយថា ខ្លួនត្រូវបង្ខំចិត្តពន្យារពេលការវះកាត់មួយចំនួនតូច។
ស្របពេលជាមួយគ្នានោះ មជ្ឈមណ្ឌលវេជ្ជសាស្ត្រតំបន់ Erie បានផ្អាកការវះកាត់អ្នកជំងឺនៅមន្ទីរពេទ្យ ហើយបានបញ្ឈប់ការទទួលយកអ្នកជំងឺនៅបន្ទប់សង្គ្រោះបន្ទាន់ពីមន្ទីរពេទ្យផ្សេងទៀត ស្របពេលដែលខ្លួនត្រៀមបញ្ឈប់បុគ្គលិករាប់រយនាក់ ដែលមិនបានចាក់វ៉ាក់សាំង។
អ្នកនាំពាក្យលោក Peter Cutler និយាយថា ការសម្រេចចិត្តកាត់បន្ថយប្រតិបត្តិការមួយចំនួន នឹងធ្វើឲ្យអ្នកជំងឺមានការរអាក់រអួល ហើយប៉ះពាល់ដល់ហិរញ្ញវត្ថុមន្ទីរពេទ្យ។ ការវះកាត់អ្នកជំងឺ ធ្វើឲ្យយើងរកប្រាក់បានប្រហែល ១ លានដុល្លារក្នុងមួយសប្តាហ៍។
គួរបញ្ជាក់ថា ក្នុងចំណោមបុគ្គលិក ៤៣,០០០ នាក់នៅឯមន្ទីរពេទ្យរដ្ឋចំនួន ១១ របស់ទីក្រុងញូវយ៉ក មានប្រហែល ៥,០០០ នាក់មិនបានចាក់វ៉ាក់សាំងទេ។
កាលពីថ្ងៃសៅរ៍ អភិបាលរដ្ឋញូវយ៉ក លោកស្រី Kathy Hochul បាននិយាយថា លោកស្រីកំពុងពិចារណាជួលឆ្មាំជាតិនិងបុគ្គលិកពេទ្យក្រៅរដ្ឋ ដើម្បីបំពេញកង្វះបុគ្គលិកដោយសារ ១៦ភាគរយ នៃបុគ្គលិកមន្ទីរពេទ្យចំនួន ៤៥០,០០០ នាក់របស់រដ្ឋ មិនបានចាក់វ៉ាក់សាំងគ្រប់ដូសឡើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ អ្នកជំនាញ៖ ជំងឺរាតត្បាតជាសកលបន្ថែមទៀតនឹងលេចឡើង តែមានវិធីចៀសបាន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង