Connect with us

ព័ត៌មានអន្ដរជាតិ

តាលីបង់ ព្រមានលោក បៃដិន ថា នឹងជួបផលវិបាក បើយន្តហោះគ្មានមនុស្សបើកអាមេរិក ចូលដែនអាកាស អាហ្វហ្គានីស្ថាន

បានផុស

នៅ

ក្រុមតាលីបង់បានព្រមានសហរដ្ឋអាមេរិកថា ពួកគេនឹងប្រឈមមុខនឹងផលវិបាក ប្រសិនបើមិនបញ្ឈប់ការហោះហើរយន្តហោះគ្មានមនុស្សបើក នៅលើដែនអាកាសអាហ្វហ្គានីស្ថានទេនោះ។

The Taliban has called on the US to end drone patrols over the country (file image), warning of 'negative consequences' if they are allowed to continue
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Zabihullah Mujahid អ្នកនាំពាក្យរបស់ក្រុមនេះ បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានរំលោភលើកិច្ចព្រមព្រៀងសន្តិភាព ដែលខ្លួនចុះហត្ថលេខានៅប្រទេសកាតា ដោយបន្តការល្បាតប្រើយន្តហោះគ្មានមនុស្សបើកនៅទូទាំងប្រទេស។

សេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម Twitter បានឲ្យដឹងថា “យើងសូមអំពាវនាវដល់ប្រទេសទាំងអស់ ជាពិសេសសហរដ្ឋអាមេរិក ឲ្យគោរពអាហ្វហ្គានីស្ថាន ដោយគោរពសិទ្ធិ ច្បាប់និងការប្តេជ្ញាចិត្តអន្តរជាតិ ដើម្បីការពារផលវិបាកអវិជ្ជមានណាមួយ”។

Taliban spokesman Zabihullah Mujahid accused Washington of violating international law and peace deals it singed in Qatar by continuing the patrols
អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid

កងកម្លាំងអាមេរិក បានដកចេញទាំងស្រុងពីប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី ៣០ ខែសីហា ដោយប្រគល់ការគ្រប់គ្រងប្រទេសនេះទៅឲ្យក្រុមតាលីបង់វិញ បន្ទាប់ពីរដ្ឋាភិបាលដែលខ្លួនបានចំណាយពេលជួយ ២០ ឆ្នាំនិងជួយសាងសង់គិតជាទឹកប្រាក់រាប់ពាន់លានដុល្លារ បានដួលរលំក្នុងរយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍។

ប៉ុន្តែលោកប្រធានាធិបតី ចូ បៃដិន បានប្តេជ្ញារក្សាសមត្ថភាពនៅ អាហ្វហ្គានីស្ថាន ដោយអនុញ្ញាតឲ្យអាមេរិក វាយប្រហារគោលដៅភេរវករនៅក្នុងប្រទេសនេះ។

President Biden vowed to maintain 'over-the-horizon' capability in Afghanistan, allowing the US to strike terrorist targets within the country.
ប្រធានាធិបតីអាមេរិក លោក Joe Biden

នោះមានន័យថា យន្តហោះគ្មានមនុស្សបើក នៅតែបន្តហោះហើរក្នុងដែនអាកាស អាហ្វហ្គានីស្ថាន ប៉ុន្តែត្រូវលោក Mujahid និយាយថា ជាការរំលោភច្បាប់អន្តរជាតិហើយគួរតែបញ្ឈប់។

ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់ទេថា តើផលវិបាកអវិជ្ជមានដែលលោកលើកឡើង គឺជាអ្វីនោះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ យន្តហោះគ្មានមនុស្សបើកអាមេរិក សម្លាប់មេដឹកនាំជាន់ខ្ពស់ក្រុម អាល់កៃដា នៅស៊ីរី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម