ព័ត៌មានអន្ដរជាតិ
អូស្រ្តាលី រកឃើញ វីរុសកូវីដបំប្លែងខ្លួន Delta ទម្រង់ថ្មី
ប្រទេសអូស្រ្តាលី បានរកឃើញករណីចំនួនប្រាំបី នៃវីរុសកូវីដបំប្លែងខ្លួន Delta ទម្រង់ថ្មី ដែលកំពុងចរាចរណ៍នៅរដ្ឋ New South Wales ខណៈអាជ្ញាធរកំពុងព្យាយាមស្វែងរកប្រភព។
ប្រធានមន្រ្តីសុខាភិបាលលោកស្រីវេជ្ជបណ្ឌិត Kerry Chant បានអះអាងបែបនេះ ខណៈពេលផ្តល់ព័ត៌មានថ្មីៗអំពីស្ថានភាពជំងឺកូវីដ-១៩របស់រដ្ឋ New South Wales នៅវេលាម៉ោង ១១ព្រឹកថ្ងៃសុក្រ។
លោកស្រីបានឲ្យដឹងថា “យើងមានកម្មវិធី ឆ្លើយតបទៅនឹងជំងឺរាតត្បាត។ ការស៊ើបអង្កេតទាំងនោះ បានរកឃើញ វីរុសកូវីដបំប្លែងខ្លួន Delta ដែលមានហ្សែនខុសពីវីរុសកូវីដបំប្លែងខ្លួន ដែលកំពុងចរាចរណ៍ក្នុងទីក្រុង ស៊ីដនី នាពេលបច្ចុប្បន្ន”។
បច្ចុប្បន្ន មានករណីវីរុសបំប្លែងខ្លួនទម្រង់ថ្មីនេះចំនួន ៨ ករណីដែលត្រូវបានកំណត់អត្តសញ្ញាណ ដោយក្នុងនោះ មានមនុស្ស ៧ នាក់មកពីគ្រួសារតែមួយ និងករណីបន្ថែមមួយផ្សេងទៀត។
ទោះបីជាយ៉ាងណាក៏ដោយ លោកស្រីវេជ្ជបណ្ឌិត Chant លើកឡើងថា “គ្មានភស្តុតាងណាមួយបញ្ជាក់ថា វីរុសបំប្លែងខ្លួនប្រភេទថ្មីនេះ មានសមត្ថភាពឆ្លងកាន់តែខ្លាំង ធន់នឹងវ៉ាក់សាំង ឬធ្វើឲ្យមនុស្សធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរនោះទេ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ News.com.au
ចុចអាន៖ ចាក់ Pfizer ២ដូស មានប្រសិទ្ធភាពខ្ពស់ ការពារ Delta បាន ៦ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍២ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ១១ ម៉ោង ago
មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការទន្ទ្រានយកដីរដ្ឋ នឹងត្រូវបញ្ចប់តួនាទី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ខ្ពស់ជាងគេនៅអាស៊ាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ