សុខភាព
វីរុស Omicron មិនទាន់បាត់ផង ចេញ Florona មួយទៀតហើយ
ចំពេលមានការភ័យខ្លាចនៃរលកទី៣ ដោយសារតែការកើនឡើងនៃករណីវីរុសបំប្លែង Omicron ទូទាំងពិភពលោក ប្រទេសអ៊ីស្រាអែលបានរាយការណ៍ករណីថ្មីដំបូងមួយនៃវីរុសថ្មីគឺ Florona។
តើ Florona ជាអ្វី?

ជាក់ស្ដែង Florona ជាឈ្មោះដែលត្រូវបានផ្ដល់ឲ្យសម្រាប់ស្ថានភាពនៅពេលដែលអ្នកជំងឺកើត កូវីដ-១៩ផង និងកើតជំងឺ Influenza ផង ឬខ្មែរយើងស្គាល់ថាជាជំងឺផ្ដាសាយធំ។ ករណីដំបូងនៃវីរុស Florona ត្រូវបានរកឃើញលើស្ត្រីទើបសម្រាលកូនម្នាក់ក្នុងមន្ទីរពេទ្យនៅទីក្រុង Petah Tikva ភាគកណ្ដាលនៃប្រទេសអ៊ីស្រាអែល។ យោងតាមការរាយការណ៍ដំបូងឲ្យដឹងថា ស្ត្រីរូបនេះមិនទាន់បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ទេ ហើយចំពោះរោគសញ្ញាក៏មានសភាពស្រាល ហើយគេរំពឹងថានាងនឹងបានចេញពីមន្ទីរពេទ្យក្នុងពេលឆាប់ៗនេះ។
រោគសញ្ញានៃ Florona
រោគសញ្ញានៃ Florona រួមមានគ្រុនក្ដៅខ្លាំង ឈឺទ្រូងជាប់គ្នា ឬតឹងទ្រូង ដកដង្ហើមខ្លី និងបាត់បង់ចំណង់អាហារ។ វាក៏អាចនាំឲ្យមានស្ថានភាពនៃការភ័ន្តច្រឡំ និងការថប់បារម្ភផងដែរ។

យោងតាមអង្គការសុខភាពពិភពលោក រោគសញ្ញាស្រាលនៃការឆ្លងជំងឺកូវីដ-១៩ និងជំងឺគ្រុនផ្ដាសាយ អាចព្យាបាលនៅផ្ទះដោយខ្លួនឯងបាន ដោយមិនចាំបាច់សម្រាកព្យាបាលនៅមន្ទីរពេទ្យឡើយ។ ក្នុងករណីធ្ងន់ធ្ងរ រោគសញ្ញារបស់ Florona ក៏អាចរួមមានរលាកសួត និងរលាកសាច់ដុំបេះដូងផងដែរ។
តើធ្វើដូចម្ដេចដើម្បីការពារខ្លួនពី Florona?
អនុវត្តតាមវិធានការរក្សាគម្លាតពីមនុស្សជុំវិញខ្លួន ការពាក់ម៉ាស និងការចាក់វ៉ាក់សាំងទាំងវ៉ាក់សាំងកូវីដ-១៩ និងវ៉ាក់សាំងផ្ដាសាយ គឺជាមធ្យោបាយតែមួយគត់ដើម្បីការពារខ្លួនពី Florona ។
បន្ថែមពីលើនេះ យើងត្រូវដឹងថា Florona មិនមែនជាវីរុសបំប្លែងនៃជំងឺកូវីដ-១៩ ថ្មីទេ។ វីរុសបំប្លែងថ្មីចុងក្រោយ ដែលត្រូវបានរកឃើញគឺ Omicron ហើយមិនមានវីរុសបំប្លែងថ្មីណាមួយទៀត ត្រូវបានសម្គាល់ដោយអង្គការសុខភាពពិភពលោកនោះទេ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ Breaking News! អ្នកវិទ្យាសាស្ត្ររកឃើញ វីរុសកូវីដបំប្លែងខ្លួនថ្មី មួយប្រភេទទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


