ព័ត៌មានអន្ដរជាតិ
អាមេរិក រកឃើញ វីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មី មានសមត្ថភាពគេចផុតប្រព័ន្ធភាពស៊ាំ
វីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីមួយប្រភេទ ត្រូវបានគេរកឃើញនៅក្នុងរដ្ឋ Louisiana សហរដ្ឋអាមេរិក។
មន្ទីរពិសោធន៍ហ្សែននិងសំណាក EVT នៅឯមន្ទីរពេទ្យ Louisiana State University Health Shreveport ហៅកាត់ LSUHS បានរកឃើញវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីនេះ កាលពីសប្តាហ៍មុន។

វីរុស B.1.630 ត្រូវបានរកឃើញនៅក្នុងសំណាកមនុស្សពីរនាក់ នៅទីក្រុង Baton Rouge។
វីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មីខ្លួននេះ ត្រូវបានគេរាយការណ៍ថា មានធាតុបំប្លែង E484Q ដែលមានន័យថា វាអាចគេចផុតពីប្រព័ន្ធភាពស៊ាំ និងបង្កឲ្យមានការឆ្លងមេរោគ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Jeremy Kamil សាស្រ្តាចារ្យផ្នែកមីក្រូជីវសាស្រ្តនិងភាពស៊ាំនៅ LSUHS បានប្រាប់គេហទំព័រ NOLA.com ថា វីរុសនេះមិនមែនជាការគំរាមកំហែងដល់សុខភាពភ្លាមៗទេ។

ស្របពេលជាមួយគ្នានោះ លោកស្រីវេជ្ជបណ្ឌិត Krista Queen នាយកផ្នែកមេរោគហ្សែននិងការឃ្លាំមើលនៃ មជ្ឈមណ្ឌលឧត្តមភាពសម្រាប់ការគំរាមកំហែងមេរោគថ្មីនៅ LSUHS បាននិយាយថា វ៉ាក់សាំងត្រូវបានណែនាំ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មីនេះ។
លោកស្រីបញ្ជាក់ថា “ទោះបីជាវីរុសកូវីដបំប្លែងខ្លួនថ្មីនេះ មិនទាន់បង្ហាញភាពលេចធ្លោក៏ដោយ ក៏យើងនឹងបន្តតាមដាននិងឃ្លាំមើលរាល់ការផ្លាស់ប្តូរ ឬប្រសិនបើវាចាប់ផ្តើមកើនឡើង។ ពូជពង្សឬវង្សត្រកូលរបស់ SARS-CoV-2 ដែលមានធាតុបំប្លែង E484Q នេះ ត្រូវបានគេយកចិត្តទុកដាក់ ដោយសារតែលទ្ធភាពនៃការគេចចេញពីភាពស៊ាំ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Deseret
ចុចអាន៖ WHO ព្រមាន ពិភពលោក គ្មានថ្ងៃដឹងប្រភពដើមនៃ វីរុសកូវីដ-១៩ ឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


