វ៉ាក់​សាំង​ Sputnik​ Light​ ចាក់​តែ​១​ដូស​ប្រឆាំង​​ Delta​ ខ្លាំង​ ប្រសិទ្ធភាព​​យូរ​​ ចាក់​ជា​ដូស​ជំរុញ​រឹត​តែ​ល្អ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

វ៉ាក់​សាំង​ Sputnik​ Light​ ចាក់​តែ​១​ដូស​ប្រឆាំង​​ Delta​ ខ្លាំង​ ប្រសិទ្ធភាព​​យូរ​​ ចាក់​ជា​ដូស​ជំរុញ​រឹត​តែ​ល្អ

បានផុស

នៅ

វ៉ាក់សាំង​ចាក់​តែ​មួយ​ដូស Sputnik Light របស់​ប្រទេស​រុស្ស៊ី​ផ្តល់​ប្រសិទ្ធភាព​ការពារ​ខ្ពស់​ប្រឆាំង​នឹង​វីរុស​បំប្លែង​ខ្លួន​កាច​​សាហាវ Delta ហើយ​ប្រសិន​បើ​ចាក់​ជា​ដូស​ជំរុញ​លើ​វ៉ាក់សាំង​ប្រភេទ​ផ្សេង​​​រឹត​តែ​​បង្កើត​​ការ​ឆ្លើយ​តប​ភាពស៊ាំ​យ៉ាងខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វ៉ាក់សាំង Sputnik Light ​គឺ​ជា​សមាសធាតុ​សំខាន់​ដំបូង​គេ​នៃ​វ៉ាក់សាំង​ចាក់​ពីរ​ដូស Sputnik V ដែល​ជា​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​ឈាន​មុខ​គេ​នៅ​ប្រទេស​រុស្ស៊ី​បាន​ផ្តល់​ទៅ​កាន់​ទី​ផ្សារ​អន្តរជាតិ។

​មូល​និធិ​វិនិយោគ​ផ្ទាល់​​​រុស្ស៊ី​ (RDIF) បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា ការ​សិក្សា​ថ្មី​មួយ​បាន​ដាក់​បញ្ជូន​ទៅ​វេជ្ជសាស្ត្រ​ medRxiv ស្រាវ​ជ្រាវ​នៅ​សប្តាហ៍​នេះ និង​សង្ឃឹម​ថា​ត្រូវ​បាន​បោះ​ពុម្ព​ឆាប់​ៗ​ដើម្បី​បង្ហាញ​ពី​អត្ថប្រយោជន៍​របស់​វ៉ាក់សាំង Sputnik Light។ RDIF បាន​ឧបត្ថម្ភ​ដល់​ការ​អភិវឌ្ឍ​វ៉ាក់សាំង​នេះ និង​ជាប់​ពាក់​ព័ន្ធ​នឹង​ទីផ្សារ​អន្តរ​ជាតិ​របស់​ខ្លួន។

មូលនិធិ​បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា ៖«វ៉ាក់សាំង Sputnik Light ចាក់​តែ​១​ដូស​គឺ​មាន​ប្រសិទ្ធភាព​ខ្ពស់​ដល់​៧០​%​ប្រឆាំង​នឹង​ការ​ឆ្លង​ពី​វីរុស​បំប្លែង​ខ្លួន​កាចសាហាវ Delta កំឡុង​ពេល​៣​ខែ​ដំបូង បន្ទាប់​ពី​ចាក់​ហើយ។ វា​មាន​ប្រសិទ្ធភាព​​​៧៥​%ចំពោះ​មនុស្ស​ដែល​មាន​អាយុ​ក្រោម​៦០​ឆ្នាំ និង​ផ្តល់ការ​ការពារខ្ពស់​​ខ្លាំង​ប្រឆាំង​ឈឺ​ធ្ងន់​»។

សេចក្តី​សន្និដ្ឋាន​​ផ្អែក​លើ​ទិន្នន័យ​ដែល​ទទួល​បាន​ពីការ​សិក្សា​លើ​​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន​២៨០០០​នាក់​ត្រូវ​បាន​ប្រមូល​នៅ​ទី​ក្រុង​មូស្គូ​ក្នុង​ខែ​កក្កដា។ លោក Denis Logunov អនុ​ប្រធាន​មជ្ឈមណ្ឌលជាតិ Gamaleya បាន​ឲ្យ​ដឹង​ថា ការ​សិក្សា​​រៀប​ចំ​​ដោយ​ផលិតករ​វ៉ាក់សាំង​ មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជាតិ Gamaleya នៃ​រោគរាតត្បាត និង​មីក្រូជីវ​វិទ្យា ហើយ​បង្ហាញ​ថា វ៉ាក់សាំង Sputnik Light ​​មាន​ប្រសិទ្ធភាពខ្ពស់​​បាន​​រយៈ​ពេល​យូរ​រាប់​​​​ខែ បន្ទាប់​ពី​ចាក់​។

លោក​មាន​ប្រសាសន៍​ថា ៖«វ៉ាក់សាំង​ចាក់​តែ​មួយ​ដូស​នេះ​បាន​ក្លាយ​ជា​ដំណោះ​ស្រាយ​ដ៏​ល្អ​​​សម្រាប់​បណ្តា​ប្រទេស​ដែល​មាន​អត្រា​វ៉ាក់សាំង​ទាប។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ Sputnik Light ក៏​អាច​ត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​ជោគជ័យ​ដើម្បី​រក្សា​​ភាពស៊ាំ​ដែល​មាន​ស្រាប់​​នៅ​ពេល​ប្រើ​ជា​វ៉ាក់សាំង​ដូស​ជំរុញ​បន្ថែម»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥២ នាទី មុន

លោក ម៉ៅ ធនិន សន្យា​រៀប​ចំ​ប្រព័ន្ធ​លូ​បង្ហូរទឹក​កខ្វក់​នៅ​ផ្សារ​កំពង់ត្រាច ដើម្បី​បញ្ចៀស​ការ​ជន់​លិច​និង​ក្លិន​ស្អុយ

ព័ត៌មានជាតិ១ ម៉ោង មុន

បេសកកម្ម​ក្នុង​ការ​ទប់ស្កាត់​ទឹកជំនន់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ទទួល​បាន​លទ្ធផល​ជោគជ័យ អភិបាល​រាជធានី ថ្លែង​ការ​អរគុណ​និង​លើកទឹកចិត្ត កម្លាំង​ដែល​ចូលរួម

ព័ត៌មានជាតិ១ ម៉ោង មុន

សេចក្តីព្រាងច្បាប់ ដើម្បី​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ ក្រោម​ដៃ​អង្គការ​សង្គម​ស៊ីវិល​រយៈពេល​១៥​ឆ្នាំ​អត់​ចេញ​ជា​រូបរាង

ព័ត៌មានជាតិ២ ម៉ោង មុន

គ្រែ​ពេទ្យ​សម្រាក​ព្យាបាល​អ្នក​ជំងឺ​ចំនួន​៦គ្រឿង​ តម្លៃ​ស្មើ​ជាង​៦.០០០​ដុល្លារ​របស់​ក្រុមហ៊ុន​កាស៊ីណូ ដាយ​មិ​ន​ស៊ី​ធី ធ្វើការ​ឧបត្ថម្ភ​ដល់​អង្គភាព​អាវុធហត្ថ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាល​រាជធានី​នឹងធ្វើ​ការ​បិទ​ចរាចរ​លើ​កំណាត់​ផ្លូវ​មួយ​ចំនួន​នៅ​ក្បែរ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​សន្ធរម៉ុក ចាប់ពី​យប់​ថ្ងៃ​ទី​២៩ ដល់​យប់​ថ្ងៃទី​០២ ខែវិច្ឆិកា​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services