Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក រកឃើញ វីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មី មានសមត្ថភាពគេចផុតប្រព័ន្ធភាពស៊ាំ 

បានផុស

នៅ

វីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីមួយប្រភេទ ត្រូវបានគេរកឃើញនៅក្នុងរដ្ឋ Louisiana សហរដ្ឋអាមេរិក។

មន្ទីរពិសោធន៍ហ្សែននិងសំណាក EVT នៅឯមន្ទីរពេទ្យ Louisiana State University Health Shreveport ហៅកាត់ LSUHS បានរកឃើញវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីនេះ កាលពីសប្តាហ៍មុន។

វីរុស B.1.630 ត្រូវបានរកឃើញនៅក្នុងសំណាកមនុស្សពីរនាក់ នៅទីក្រុង Baton Rouge។

វីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មីខ្លួននេះ ត្រូវបានគេរាយការណ៍ថា មានធាតុបំប្លែង E484Q ដែលមានន័យថា វាអាចគេចផុតពីប្រព័ន្ធភាពស៊ាំ និងបង្កឲ្យមានការឆ្លងមេរោគ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Jeremy Kamil សាស្រ្តាចារ្យផ្នែកមីក្រូជីវសាស្រ្តនិងភាពស៊ាំនៅ LSUHS បានប្រាប់គេហទំព័រ NOLA.com ថា វីរុសនេះមិនមែនជាការគំរាមកំហែងដល់សុខភាពភ្លាមៗទេ។

ស្របពេលជាមួយគ្នានោះ លោកស្រីវេជ្ជបណ្ឌិត Krista Queen នាយកផ្នែកមេរោគហ្សែននិងការឃ្លាំមើលនៃ មជ្ឈមណ្ឌលឧត្តមភាពសម្រាប់ការគំរាមកំហែងមេរោគថ្មីនៅ LSUHS បាននិយាយថា វ៉ាក់សាំងត្រូវបានណែនាំ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មីនេះ។

លោកស្រីបញ្ជាក់ថា “ទោះបីជាវីរុសកូវីដបំប្លែងខ្លួនថ្មីនេះ មិនទាន់បង្ហាញភាពលេចធ្លោក៏ដោយ ក៏យើងនឹងបន្តតាមដាននិងឃ្លាំមើលរាល់ការផ្លាស់ប្តូរ ឬប្រសិនបើវាចាប់ផ្តើមកើនឡើង។ ពូជពង្សឬវង្សត្រកូលរបស់ SARS-CoV-2 ដែលមានធាតុបំប្លែង E484Q នេះ ត្រូវបានគេយកចិត្តទុកដាក់ ដោយសារតែលទ្ធភាពនៃការគេចចេញពីភាពស៊ាំ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Deseret

ចុចអាន៖ WHO ព្រមាន ពិភពលោក គ្មានថ្ងៃដឹងប្រភពដើមនៃ វីរុសកូវីដ-១៩ ឡើយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម