Connect with us

ព័ត៌មានអន្ដរជាតិ

លើលោក នៅសល់ប្រទេសតែ ២ ប៉ុណ្ណោះ មិនទាន់ចាក់វ៉ាក់សាំងកូវីដ

បានផុស

នៅ

កាលពីថ្ងៃចន្ទទី១៨ខែតុលា ប៊ូរុនឌី គឺជាប្រទេសចុងក្រោយដែល បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយទុកឲ្យប្រទេសនៅសល់តែ ២ ប៉ុណ្ណោះ ដែលមិនទាន់ចាប់ផ្តើមចាក់វ៉ាក់សាំង ការពារជំងឺរាតត្បាតនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសចំនួនពីរចុងក្រោយ ដែលមិនទាន់ចាក់វ៉ាក់សាំងគឺ កូរ៉េខាងជើង ស្ថិតនៅទ្វីបអាស៊ី និង អេរីត្រេ ស្ថិតនៅតំបន់ស្នែងអាហ្រ្វិក។

ប៊ូរុនឌី បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសរបស់ខ្លួន នៅក្នុងរដ្ឋធានីពាណិជ្ជកម្ម ប៊ូយ៉ាំប៊ូរ៉ា ដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសន្តិសុខ ស្ថិតក្នុងចំណោមអ្នកចាក់ដំបូង។

ទោះបីជាយ៉ាងណាក៏ដោយ បុគ្គលិកសុខាភិបាលបាននិយាយថា មានមនុស្សជាង ១២ នាក់ប៉ុណ្ណោះ បានទទួលថ្នាំបង្ការនៅពេលរសៀល។

រដ្ឋាភិបាលមុនរបស់ប្រទេសនេះ ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Pierre Nkurunziza ត្រូវបានគេរិះគន់យ៉ាងចាស់ដៃ ចំពោះការមើលស្រាលជំងឺរាតត្បាតនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sky

ចុចអាន៖ ថៃ ប្រកាស ឈប់ចាក់វ៉ាក់សាំង Sinovac

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម