Connect with us

ព័ត៌មានអន្ដរជាតិ

សម្រាប់​ប្រទេស​ក្រី​ក្រ​​ WHO រៀប​គម្រោង​ទិញ​ថ្នាំ​ Molnupiravir​ តម្លៃ​តែ​១០​ដុល្លារ​ក្នុង​១សិត

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) នឹងរៀបចំកម្មវិធីមួយដើម្បីទទួលបាន​ស្មើ​ភាព​ទាំង​​វ៉ាក់សាំងបង្ការកូវីដ-១៩ ការធ្វើតេស្ត និងការព្យាបាលដែលមានគោលដៅ​ធានាបាននូវថ្នាំគ្រាប់ព្យាបាលអ្នកជំងឺកម្រិតស្រាល និងមធ្យម​ក្នុង​១​សិតតម្លៃត្រឹមតែ១០ដុល្លារប៉ុណ្ណោះ។ នេះបើយោងតាមឯកសារដែល Reuters ទទួលបាន។

ក្រុមហ៊ុន Merck & Co បានកំពុងដំណើរការផលិតថ្នាំគ្រាប់ Molnupiravir ដែលទំនងក្លាយជាថ្នាំគ្រាប់មួយប្រភេទ និងថ្នាំផ្សេងទៀតសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩កម្រិតមធ្យម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកសារដែលបង្ហាញពីគោលបំណងនៃឧបករណ៍បង្កើនល្បឿនកូវីដ-១៩ (ACT-A) រហូតដល់ខែកញ្ញា ឆ្នាំក្រោយ បាននិយាយថា កម្មវិធីចង់នាំមកនូវការធ្វើតេស្តកូវីដ-១៩ប្រហែល១ប៊ីលានទៅប្រទេសក្រីក្រ​ និងទិញថ្នាំគ្រាប់សម្រាប់ព្យាបាលអ្នកជំងឺ១២០លាននាក់ទូទាំងពិភពលោក ដែលអាចដល់២០០លាននាក់ត្រូវបានគេប៉ាន់ស្មានក្នុងរយៈពេល១២ខែខាងមុខ។

ផែនការទាំងនេះបង្ហាញពីរបៀបដែលអង្គការសុខភាពពិភពលោកចង់ផ្គត់ផ្គង់ថ្នាំ និងការធ្វើតេស្តដែលមានតម្លៃទាប បន្ទាប់ពីបរាជ័យរឿងវ៉ាក់សាំងជាមួយប្រទេសអ្នកមានដែលមានចំណែកផ្គត់ផ្គង់យ៉ាងច្រើន ហើយទុកឲ្យប្រទេសក្រីក្រខ្វះខាត។

អ្នកនាំពាក្យសម្រាប់ ACT-A បាននិយាយថា ឯកសារដែលចុះថ្ងៃទី១៣ ខែតុលាស្ថិតនៅក្នុងសេចក្តីព្រាងក្រោមការពិគ្រោះយោបល់នៅឡើយ និងបដិសេធធ្វើអត្ថាធិប្បាយពីខ្លឹមសារមុនពេលវាត្រូវបានបញ្ចប់។ ឯកសារក៏នឹងត្រូវបានបញ្ជូនទៅកាន់មេដឹកនាំពិភពលោកមុនពេលកិច្ចប្រជុំកំពូល G20 នៅទីក្រុងរ៉ូម ប្រទេសអ៉ីតាលី ចុងខែនេះ។

ACT-A បានស្នើសុំមេដឹកនាំ G20 និងម្ចាស់ជំនួយផ្សេងទៀតសម្រាប់ថវិកាចំនួន២២.៨ប៊ីលានដុល្លារអាមេរិករហូតដល់ខែកញ្ញា ឆ្នាំ២០២២ ដែលនឹងប្រើប្រាស់សម្រាប់ទិញ និងចែកចាយវ៉ាក់សាំង ថ្នាំព្យាបាល និងការធ្វើតេស្តដល់ប្រទេសក្រីក្រ ហើយបង្រួមគម្លាតដ៏ធំឲ្យតូចនៅក្នុងការផ្គត់ផ្គង់រវាងប្រទេសអ្នកមាន និងប្រទេសអ្នកក្រ។ រហូតដល់ពេលនេះ ម្ចាស់ជំនួយបានសន្យានូវកញ្ចប់ថវិកា១៨.៥ប៊ីលានដុល្លារហើយដល់កម្មវិធីនេះ។

ការស្នើសុំហិរញ្ញវត្ថុត្រូវបានផ្អែកលើការប៉ាន់ស្មានលំអិតអំពីតម្លៃថ្នាំគ្រាប់ ការព្យាបាល និងការធ្វើតេស្ត ដែលនឹងគណនាចូលសម្រាប់ការចំណាយដ៏ធំបំផុតរបស់កម្មវិធីជាមួយនឹងតម្លៃចែកចាយវ៉ាក់សាំងដែរ។

ទោះបីជាមិនបានបញ្ជាក់ច្បាស់ពីថ្នាំគ្រាប់ Molnupiravir ក៏ឯកសារ ACT-A ត្រូវបានគេរំពឹងថា​ នឹង​ចំណាយ​១០​ដុល្លារ​ក្នុង​មួយសិតសម្រាប់ថ្នាំគ្រាប់ព្យាបាលដល់អ្នកជំងឺស្រាល និងមធ្យម។

ថ្នាំផ្សេងទៀតសម្រាប់ព្យាបាលអ្នកជំងឺកូវីដកម្រិតស្រាលកំពុងត្រូវបានផលិត ប៉ុន្តែ Molnupiravir ជាថ្នាំតែមួយគត់ដែលរហូតដល់ពេលនេះបានបង្ហាញពីលទ្ធផលវិជ្ជមានល្អក្នុងការសាកល្បងចុងក្រោយបំផុត។ ACT-A ស្ថិតក្នុងការពិភាក្សាជាមួយក្រុមហ៊ុន Merck & Co ដើម្បីទិញថ្នាំនេះ។

សូមបញ្ជាក់ថា តម្លៃតាមគម្រោងខាងលើ១០ដុល្លារក្នុង១សិតគឺទាបខ្លាំងមែនទែន បើប្រៀបធៀបជាមួយតម្លៃ៧០០ដុល្លារក្នុងមួយសិតដែលសហរដ្ឋអាមេរិកបានយល់ព្រមទិញចំនួន១.៧លានសិត៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម