ព័ត៌មានអន្ដរជាតិ
អាមេរិកធ្វើពិសោធវះកាត់ដាក់ក្រលៀនជ្រូកចូលមនុស្សបានជោគជ័យ
វាជាលើកដំបូងហើយដែលក្រលៀនជ្រូកត្រូវបានវះកាត់ដាក់ចូលមនុស្សបានជោគជ័យដោយគ្មានបញ្ហាប្រឆាំងភ្លាមៗ ឬមិនទទួលពីប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺ។ ប្រការនេះវាមានសក្តានុពលដ៏ធំដែលអាចជួយកាត់បន្ថយកង្វះខាតនៃសរីរាង្គកាយសម្រាប់ការផ្លាស់ប្តូរ។
ដំណើរការវះកាត់ត្រូវបានធ្វើនៅមន្ទីរពេទ្យ NYU Langone Health ក្នុងទីក្រុងញូវយ៉កពាក់ព័ន្ធនឹងការប្រើហ្សែនរបស់ជ្រូកត្រូវបានផ្លាស់ប្តូរដើម្បីឲ្យជាលិកាលែងមានម៉ូលេគុលដែលត្រូវបានគេដឹងជាមុខងារបង្កឲ្យមានបញ្ហាប្រឆាំងលឿនបំផុត។

អ្នកស្រាវជ្រាវបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា អ្នកទទួលជាស្ត្រីមានជំងឺស្លាប់ខួរក្បាលជាមួយនឹងជំងឺទម្រង់នោម ហើយក្រុមគ្រួសារបានព្រមព្រៀងធ្វើការពិសោធមុនពេលគាត់ត្រូវបានដកឧបករណ៍ជំនួយជីវិតចេញ។
រយៈពេល៣ថ្ងៃ ក្រលៀនថ្មីត្រូវបានភ្ជាប់ទៅនឹងសរសៃឈាមរបស់គាត់ ហើយតំហែទាំនៅក្រៅរាងកាយដែលផ្តល់ឲ្យអ្នកស្រាវជ្រាវចូលប្រើវាបាន។
លោកវេជ្ជបណ្ឌិតវះកាត់ Robert Montgomery ដែលដឹកនាំការធ្វើពិសោធនេះបាននិយាយថា ជាលទ្ធផលនៃការធ្វើពិសោធ មុខងាររបស់ក្រលៀនថ្មីមើលទៅធម្មតាខ្លាំងមែនទែន។
លោកថា ក្រលៀនបានបង្កើនបរិមាណទឹកនោមដែលអ្នករំពឹងទុកពីក្រលៀនមនុស្សដែលប្តូរ និងមិនមានភស្តុតាងនៃក្លិន ឬការប្រឆាំងដំបូងត្រូវបានឃើញនៅពេលក្រលៀនត្រូវបានប្តូរចូលឡើយ។

លោក Montgomery បញ្ជាក់ថា កម្រិតក្រេអាទីនមិនប្រក្រតីដែលជាសញ្ញាបង្ហាញមុខងារក្រលៀនខ្សោយរបស់អ្នកទទួលបានត្រឡប់មកធម្មតាវិញ បន្ទាប់ពីធ្វើការផ្លាស់ប្តូរ។
យោងតាមបណ្តាញសាមគ្គីសម្រាប់ការចែករំលែកសរីរាង្គកាយបានបង្ហាញថា នៅសហរដ្ឋអាមេរិក មនុស្សជិត ១០៧០០០នាក់កំពុងរង់ចាំការផ្លាស់ប្តូរសរីរាង្គកាយក្នុងនោះ មានអ្នកជំងឺក្រលៀនជាង៩០០០០នាក់។ ពេលវេលារង់ចាំផ្លាស់ប្តូរក្រលៀនជាមធ្យម៣ទៅ៥ឆ្នាំ។
អ្នកសិក្សាស្រាវជ្រាវបានកំពុងធ្វើការរាប់ទសវត្សរ៍មកហើយលើលទ្ធភាពនៃការប្រើប្រាស់សេរីរាង្គសត្វសម្រាប់ការផ្លាស់ប្តូរ ប៉ុន្តែត្រូវបានគេដឹងថា មានបញ្ហារារាំងដោយខ្លួនប្រាណរបស់មនុស្សមិនទទួល៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


