ព័ត៌មានអន្ដរជាតិ
យោធាមីយ៉ាន់ម៉ា ចោទ UN ថា កំពុងញុះញង់ឲ្យមានអំពើហិង្សា ក្នុងប្រទេស
កាលពីថ្ងៃអាទិត្យទី ២៤ ខែតុលា យោធាមីយ៉ាន់ម៉ា បានចាត់ទុករបាយការណ៍សិទ្ធិមនុស្ស ចុងក្រោយរបស់អង្គការសហប្រជាជាតិ (UN) ស្តីពីប្រទេសដែលញាំញីដោយជម្លោះមួយនេះថា ជាការញុះញង់ឲ្យមានអំពើហិង្សា ហើយបានចោទប្រកាន់ស្ថាប័ននេះថា បានជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន។

ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ បានស្ថិតក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈមក ដោយមានអ្នកស្លាប់ជាង១,១០០នាក់ នៅក្នុងការបង្រ្កាបលើអ្នកប្រឆាំង។ នេះបើយោងតាមក្រុមឃ្លាំមើលក្នុងតំបន់។
កាលពីថ្ងៃសុក្រ UN បាននិយាយថា ខ្លួនមានការភ័យខ្លាចចំពោះមហន្តរាយសិទ្ធិមនុស្សកាន់តែខ្លាំង ចំពេលមានរបាយការណ៍ថា ទាហានរាប់ម៉ឺននាក់ និងអាវុធធុនធ្ងន់ កំពុងត្រូវបានបញ្ជូនទៅកាន់តំបន់បះបោរនៅភាគខាងជើង និងភាគពាយ័ព្យ។
អ្នករាយការណ៍ពិសេសប្រចាំប្រទេសមីយ៉ាន់ម៉ា លោក Tom Andrews បានព្រមានដល់មហាសន្និបាត UN ថា យុទ្ធសាស្ត្រនេះគឺធ្វើឲ្យយើងនឹកឃើញដល់ការដាក់ដាក់ពង្រាយ មុនពេលមានការបង្ក្រាបបង្ហូរឈាមលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ាក្នុងឆ្នាំ ២០១៦-២០១៧។

ទោះបីជាយ៉ាងណាក៏ដោយ យោធាបានរិះគន់របាយការណ៍នេះកាលពីថ្ងៃអាទិត្យ ហើយបានចោទប្រកាន់ UN ថា បានប្រើប្រាស់សិទ្ធិមនុស្សធ្វើជាឧបករណ៍នយោបាយ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា។
ក្រសួងការបរទេសដែលតែងតាំងដោយយោធា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា របាយការណ៍នេះនឹងនាំឲ្យមានការបែកបាក់បន្ថែមទៀត ក្នុងប្រទេសជាតិ និងជាការញុះញង់ឲ្យមានអំពើហិង្សាផ្ទៃក្នុង។

ជិតប្រាំបួនខែ បន្ទាប់ពីការដណ្តើមអំណាច យោធាមិនអាចលុបបំបាត់ការប្រឆាំងនឹងការគ្រប់គ្រងរបស់ខ្លួនបានទេ ដោយកងកម្លាំងការពារប្រជាជនក្នុងតំបន់ បានប៉ះទង្គិចគ្នាជារឿយៗជាមួយកងទ័ព។
យោធាបាននិយាយនៅក្នុងតួលេខចុងក្រោយរបស់ខ្លួនកាលពីថ្ងៃអាទិត្យថា បុគ្គលិកយោធាជាង៧០នាក់ និងប៉ូលិសចំនួន៩៣នាក់ ត្រូវបានសម្លាប់ចាប់តាំងពីខែកុម្ភៈមក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ទីបំផុត មីយ៉ាន់ម៉ា ដោះលែងអ្នកទោសនយោបាយ រាប់ពាន់នាក់ ក្រោយរងសម្ពាធពី អាស៊ាន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ