ត្រឹមពេល ៧២ ម៉ោង ក្រុមឧទ្ទាម យេម៉ែន ជាង ២៦០ នាក់ត្រូវបានសម្លាប់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ត្រឹមពេល ៧២ ម៉ោង ក្រុមឧទ្ទាម យេម៉ែន ជាង ២៦០ នាក់ត្រូវបានសម្លាប់

បានផុស

នៅ

ក្រុមឧទ្ទាម Houthi ជាង ២៦០ នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាក្នុងរយៈពេល ៣ ថ្ងៃចុងក្រោយនេះ នៅជិតទីក្រុងយុទ្ធសាស្ត្រ Marib របស់ប្រទេសយេម៉ែន ។ នេះបើយោងតាមក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត បាននិយាយកាលពីថ្ងៃអាទិត្យ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្លាប់របស់ពួកឧទ្ទាមលើកនេះ គឺជាការស្លាប់លើកចុងក្រោយបង្អស់ក្នុងចំណោមក្រុមចម្រុះរាប់រយនាក់ ដែលត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធនាពេលថ្មីៗនេះ ជុំវិញបន្ទាយចុងក្រោយរបស់រដ្ឋាភិបាលដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅភាគខាងជើងប្រទេសយេម៉ែន ដែលសម្បូរទៅដោយប្រេង ។

ក្រុមចម្រុះបាននិយាយថា “រថយន្តយោធា ៣៦ គ្រឿងត្រូវបានបំផ្លាញ ហើយយុទ្ធជនឧទ្ទាមជាង ២៦៤ ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់ក្នុងរយៈពេល ៧២ ម៉ោងកន្លងមកនេះ” ។

ការវាយប្រហារត្រូវបានធ្វើឡើងនៅតំបន់ Al-Jawba ចម្ងាយ ៥០ គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុង Marib និងទីក្រុង Al-Kassara ចម្ងាយ ៣០ គីឡូម៉ែត្រទៅភាគពាយព្យ ។

ក្រុមចម្រុះបានរាយការណ៍ថា មានការវាយប្រហារតាមអាកាសស្ទើរតែរាល់ថ្ងៃនៅជុំវិញទីក្រុង Marib ហើយកាលពីសប្តាហ៍មុន ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតបាននិយាយថា ខ្លួនបានសម្លាប់ពួកឧទ្ទាម Houthi ចំនួន ១៦០ នាក់ក្នុងការវាយឆ្មក់នៅភាគខាងត្បូងទីក្រុង Marib ។

គួរបញ្ជាក់ថា ក្រុម Houthis បានចាប់ផ្តើមកាវាយប្រហារទ្រង់ទ្រាយធំ ដើម្បីដណ្តើមយកទីក្រុង Marib នៅក្នុងខែកុម្ភៈ ហើយបានបន្តការវាយលុករបស់ពួកគេ ចាប់តាំងពីខែកញ្ញាមក បន្ទាប់ពីស្ងប់ស្ងាត់រយៈពេលប៉ុន្មានខែកន្លងមកនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ ប៉ះទង្គិចគ្នា ៣ ម៉ោងរវាង តាលីបង់ និងក្រុមប្រដាប់អាវុធ អាហ្វហ្គានីស្ថាន ស្លាប់ ១៧ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ២ នាទី មុន

សម្តេចតេជោ៖ ASEM13ពេលនេះ ធ្វើឡើងទាន់ពេល ដើម្បីឱ្យមេដឹកនាំអាស៊ី-អឺរ៉ុបរួមគ្នាដោះស្រាយបញ្ហាប្រឈម

ព័ត៌មានជាតិ១០ នាទី មុន

អភិបាលខេត្តស្ទឹងត្រែង ជំរុញឱ្យសមត្ថកិច្ច ស៉ើបអង្កេតស្រាវជ្រាវរកមុខ ឧក្រិដ្ឋជន​ជួញដូរគ្រឿងញៀនឆ្លងដែន

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

វីដេអូរាំគ្រវីសុដន់ក្លែងក្លាយនារី ជប៉ុន ២ នាក់ កំពុងល្បីខ្លាំងលើហ្វេសបុក មានអ្នកចូលមើលរាប់លាននាក់

ព័ត៌មានអន្ដរជាតិ៣៧ នាទី មុន

រុស្ស៊ី ព្រមានបាញ់កម្ទេច ផ្កាយរណបអង្គការ ណាតូ

ព័ត៌មានជាតិ៤០ នាទី មុន

ឧកញ៉ា ហីង ស៊ីផា រិះគន់មេភូមិក្នុងសង្កាត់ព្រះពន្លា ប្រកាន់បក្ខពួក មិនខ្វល់ពីប្រជាពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services