ព័ត៌មានអន្ដរជាតិ
អាមេរិក ដាក់ទណ្ឌកម្មបន្ថែមលើក្រុម ហ៊ូធី
សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មថ្មីលើក្រុមឧទ្ទាម ហ៊ូធី ខណៈកងសកម្មប្រយុទ្ធយេម៉ែនមួយនេះ នៅតែបង្កើនការវាយប្រហារជាមួយអ៊ីស្រាអែល ទាំងដែលសង្រ្គាមនៅតំបន់ហ្គាហ្សាកំពុងបន្ត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានAl Jazeera នៅថ្ងៃសុក្រទី២០ខែធ្នូឆ្នាំ២០២៤។

ក្រសួងរតនាគារសហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើលោក Hashem al-Madani ទេសាភិបាលធនាគារកណ្តាលនៅទីក្រុង Sanaa ដែលគ្រប់គ្រងដោយក្រុមហ៊ូធី រួមទាំងមន្ត្រីរបស់ក្រុមនេះ និងក្រុមហ៊ុនពាក់ព័ន្ធមួយចំនួន ដោយចោទពួកគេថា បានជួយហ៊ូធីឱ្យទទួលបានអាវុធយកទៅប្រើប្រាស់។ យោងតាមក្រសួង, លោក al-Madani នេះហើយ ជាអ្នកមើលការខុសត្រូវធំជាងគេលើមូលនិធិដែលកងកម្លាំង Quds របស់អ៊ីរ៉ង់ ផ្ញើទៅឱ្យក្រុមហ៊ូធី។
ប្រទេសយេម៉ែនមានធនាគារកណ្តាលប្រកួតប្រជែងចំនួនពីរ មួយនៅក្នុងរដ្ឋធានី Sanaa គ្រប់គ្រងដោយក្រុមហ៊ូធី និងបម្រើការឲ្យតំបន់ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមនេះ និងមួយទៀតនៅ Aden សម្រាប់តំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាលទទួលស្គាល់ជាអន្តរជាតិ និងភាគីប្រឆាំងក្រុមហ៊ូធីផ្សេងទៀត។

មន្ត្រីរតនាគារលោក Bradley Smith បានឲ្យដឹងថា ការដាក់ទណ្ឌកម្មនេះមានគោលបំណងរំខានដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ូធី ដើម្បីទទួលបានប្រាក់ចំណូលបន្ថែម។ លោកថា «សហរដ្ឋអាមេរិកនឹងបន្តលាតត្រដាងនូវគ្រោងការណ៍ទាំងនេះ និងស្វែងរកអ្នកទទួលខុសត្រូវចំពោះសកម្មភាពអស្ថិរភាពរបស់ក្រុមហ៊ូធី»។ វិធានការនេះក៏ដើម្បីបង្ហាញថា ទីក្រុងវ៉ាស៊ីនតោននៅតែបន្តដាក់សម្ពាធសេដ្ឋកិច្ចលើក្រុមនេះរឹតតែខ្លាំង ហើយយោធាអាមេរិក និងអ៊ីស្រាអែលថែមទាំងកំណត់គោលដៅលើតំបន់ដែលក្រុមនេះគ្រប់គ្រងក្នុងប្រទេសយេម៉ែនទៀតផង។
មិនត្រឹមប៉ុណ្ណឹង ការដាក់ទណ្ឌកម្មនេះនឹងរារាំងក្រុមហ៊ុន និងបុគ្គលនៅក្នុងសហរដ្ឋអាមេរិក លែងឱ្យធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាមួយក្រុមហ៊ូធី។

សូមបញ្ជាក់ថា ការដាក់ទណ្ឌកម្មរបស់អាមេរិក កើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីអ៊ីស្រាអែលទម្លាក់គ្រាប់បែកលើគោលដៅនានាក្នុងប្រទេសយេម៉ែន រួមទាំងរោងចក្រថាមពលនៅជិតទីក្រុងSanaa ផងដែរដោយបានសម្លាប់មនុស្សចំនួន៩នាក់។
ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនេះទៀតសោត គឺធ្វើឡើងបន្ទាប់ពីក្រុមហ៊ូធីបាញ់មីស៊ីល លើទីក្រុង Tel Avivរបស់ខ្លួន។ ក្រុមនេះនិងកំពុងតម្រង់គោលដៅលើអ៊ីស្រាអែលជាមួយនឹងយន្តហោះគ្មានមនុស្សបើក និងមីស៊ីល ដើម្បីដាក់សម្ពាធឱ្យអ៊ីស្រាអែលបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សា ខណៈនៅទីនោះ យោធាអ៊ីស្រាអែលសម្លាប់មនុស្សជាង ៤៥០០០ នាក់ហើយ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


