កូនស្រីពៅលោក ថាក់ស៊ីន ទទួលតំណែងមួយនៅគណបក្សភឿថៃ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

កូនស្រីពៅលោក ថាក់ស៊ីន ទទួលតំណែងមួយនៅគណបក្សភឿថៃ

បានផុស

នៅ

លោកស្រី Paetongtarn Shinawatra កូនស្រីពៅរបស់អតីតលោកនាយករដ្ឋមន្ត្រី ថាក់ស៊ីន ត្រូវបានតែងតាំងជាទីប្រឹក្សារបស់គណបក្សភឿថៃ សម្រាប់ការចូលរួម និងការបង្កើតថ្មីនៅក្នុងមហាសន្និបាតរបស់គណបក្សក្នុងទីក្រុង Khon Kaen នៅថ្ងៃព្រហស្បតិ៍នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា វាស័ក្តិសមទៅនឹងគោលនយោបាយរបស់គណបក្សភឿថៃក្នុងការនាំយកមនុស្សជំនាន់ក្រោយ ជាកម្លាំងជំរុញឲ្យធ្វើការជាមួយអ្នកនយោបាយជើងចាស់របស់គណបក្ស ។

ថ្លែងទៅកាន់មហាសន្និបាទ លោកស្រី Paetongtarn វ័យ ៣៥ ឆ្នាំបាននិយាយថា លោកស្រីបានជួបជាញឹកញាប់ជាមួយឪពុករបស់លោកស្រីដែលកំពុងរស់នៅទីក្រុងឌូប៉ៃ ។

លោកស្រីក៏បានជួបជាមួយអ្នកវិទ្យាសាស្ត្របរទេសមួយចំនួនផងដែរ ហើយនឹងនាំយកចំណេះដឹងដែលទទួលបានពីកិច្ចប្រជុំទាំងនោះទៅចូលរួមជាមួយគណបក្ស ដើម្បីប្រើប្រាស់ក្នុងការធ្វើឲ្យ “សុបិនរបស់ប្រជាជនថៃក្លាយជាការពិត” ។

លោកស្រី Paetongtarn បាននិយាយថា “ខ្ញុំ​ចាប់​អារម្មណ៍​នឹង​នយោបាយ​តាំង​ពី​ខ្ញុំ​អាយុ ៨​ឆ្នាំ ។ នៅ​ពេល​នោះឪពុក​ខ្ញុំ​ជា​រដ្ឋមន្ត្រី​ការ​បរទេស ។ នៅពេលដែលខ្ញុំមានអាយុ ៩ ឆ្នាំ គាត់ត្រូវបានតែងតាំងជាប្រធានគណបក្ស Palang Dhamma ។ បី​ឆ្នាំ​ក្រោយ​មក ពេល​ខ្ញុំ​មាន​អាយុ ១២​ឆ្នាំ ឪពុក​ខ្ញុំ​បាន​បង្កើត​គណបក្ស​ ថៃរ៉ាក់ ដែល​ស្ថិត​ក្នុង​ចិត្ត​ខ្ញុំ​ជានិច្ច” ។

គួរបញ្ជាក់ថា មហាសន្និបាតគណបក្សភឿថៃគ្រោងនឹងតែងតាំងប្រធានគណបក្ស និងក្រុមប្រឹក្សាប្រតិបត្តិថ្មីនៅពេលក្រោយ បន្ទាប់ពីលោក Sompong Amornvivat បានប្រកាសលាលែងពីតំណែងប្រធានបក្សសម្រាប់ការបោះឆ្នោតអាណត្តិក្រោយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services