ព័ត៌មានអន្ដរជាតិ
ឥទ្ធិពលថ្នាំអាមេរិក ដែលកម្ពុជាប្រកាសទិញ នឹងធ្វើឲ្យកូវីដ ក្លាយជា ជំងឺផ្តាសាយធម្មតា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានប្រកាសទិញថ្នាំព្យាបាលជំងឺកូវីដ-១៩ ពីសហរដ្ឋអាមេរិក សម្រាប់មនុស្ស ៥ម៉ឺននាក់។
សម្តេចបានប្រកាសបែបនេះ ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី ៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និង ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ ៥ឆ្នាំ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។

ថ្នាំនេះត្រូវបានគេដឹងថា ជាថ្នាំព្យាបាលកូវីដដែលកំពុងល្បីខ្លាំងឈ្មោះ Molnupiravir ហើយមកទល់ពេលនេះ មានប្រទេសជាច្រើនកំពុងបញ្ជាទិញ ដោយសារតែប្រសិទ្ធភាពដ៏ល្អរបស់ថ្នាំ។
ថ្នាំរបស់ក្រុមហ៊ុន Merck ប្រភេទនេះ មានសមត្ថភាពព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ ដែលបានធ្វើតេស្តវិជ្ជមាន និងអ្នកដែលមានហានិភ័យខ្ពស់ នៃការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ ហើយអាចកាត់បន្ថយអត្រានៃការចូលព្យាបាលក្នុងមន្ទីរពេទ្យនិងស្លាប់បាន ៥០%។

បើងាកទៅមើលប្រទេសជិតខាងរបស់យើងឯណោះវិញ អ្នកជំនាញផ្នែកវីរុសរបស់ ថៃ លោកវេជ្ជបណ្ឌិត Yong Poovorawan បានបញ្ជាក់កាលពីពាក់កណ្តាលខែមុនថា ថ្នាំប្រឆាំងមេរោគនេះ អាចកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យនិងការស្លាប់បាន ក្នុងរយៈពេល៥ថ្ងៃនៃការវិវត្ត មេរោគកូវីដ-១៩។
លោកអះអាងថា នៅពេលថ្នាំដែលបង្កើតឡើងដោយក្រុមហ៊ុនឱសថយក្ស Merck អាចប្រើប្រាស់បានយ៉ាងទូលំទូលាយនោះ កូវីដ-១៩នឹងក្លាយជាជំងឺផ្លូវដង្ហើមធម្មតា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ