ព័ត៌មានអន្ដរជាតិ
ជប៉ុន ពិចារណាបញ្ចេញប្រេងបម្រុងរបស់ខ្លួន ជួយកាត់បន្ថយតម្លៃលក់លើលោក
ទីភ្នាក់ងារសារព័ត៌មាន Kyodo បានរាយការណ៍ថា រដ្ឋាភិបាលជប៉ុន កំពុងពិចារណាបញ្ចេញប្រេងពីទុនបម្រុងរបស់ខ្លួន ជាការឆ្លើយតបទៅនឹងការកើនឡើង តម្លៃប្រេងឆៅលើលើលោក។
ជាលើកទីមួយហើយ សម្រាប់ជប៉ុនដែលបញ្ចេញទុនបម្រុងប្រេង សម្រាប់ជាប្រយោជន៍ដល់ការបញ្ចុះតម្លៃ បើទោះបីជាប្រទេសនេះកាលពីអតីតកាល បានទាញយកទុនបម្រុងបែបនេះ នៅពេលដែលខ្លួនប្រឈមនឹងគ្រោះមហន្តរាយធម្មជាតិ និងហានិភ័យភូមិសាស្ត្រនយោបាយ នៅក្រៅប្រទេសក៏ដោយ។
ដោយឡែក រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden ដែលប្រឈមមុខនឹងការធ្លាក់ចុះការវាយតម្លៃ និងតម្លៃប្រេងសាំងខ្ពស់ បានជំរុញប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេមួយចំនួន ក្នុងពិភពលោក ឲ្យពិចារណាបញ្ចេញប្រេងពីទុនបម្រុងយុទ្ធសាស្ត្ររបស់ពួកគេ ដើម្បីទប់ស្កាត់តម្លៃថាមពលខ្ពស់។
សំណើទាំងនោះ រួមមានការស្នើសុំចិនជាលើកដំបូង ដើម្បីពិចារណាការបញ្ចេញស្តុកប្រេងឆៅ។
ប្រទេសជប៉ុនបានប្រតិកម្មជាវិជ្ជមាន ចំពោះការផ្សព្វផ្សាយដំបូងរបស់សហរដ្ឋអាមេរិក លើការដោះលែងទុនបម្រុងដែលអាចធ្វើទៅបាន ហើយកំពុងពិចារណាពីជំហានបែបនេះ។
ប្រធានខុទ្ទកាល័យ លោក Hirokazu Matsuno បានបដិសេធ មិនធ្វើអត្ថាធិប្បាយអំពីសំណើររបស់សហរដ្ឋអាមេរិក ដែលត្រូវបានរាយការណ៍ដំបូងដោយ សារព័ត៌មាន Reuters ។
លោកបានប្រាប់អ្នកយកព័ត៌មានថា “យើងនឹងបន្តឃ្លាំមើលយ៉ាងដិតដល់ ពីរបៀបដែលការកើនឡើងតម្លៃប្រេងឆៅ នឹងប៉ះពាល់ដល់ទីផ្សារថាមពលពិភពលោក និងសេដ្ឋកិច្ចជប៉ុន” ។ “ខណៈពេលដែលជំរុញឲ្យប្រទេសផលិតប្រេង បង្កើនទិន្នផលប្រេង យើងនឹងខិតខំធ្វើឲ្យទីផ្សារថាមពលមានស្ថិរភាព ដោយការសម្របសម្រួលជាមួយប្រទេសអ្នកប្រើប្រាស់ធំៗ និងអង្គការអន្តរជាតិ” ដូចជាទីភ្នាក់ងារថាមពលអន្តរជាតិជាដើម។
គួរបញ្ចាក់ថា ប្រទេសជប៉ុនដែលក្រីក្រធនធាន ទទួលបានប្រេងភាគច្រើនរបស់ខ្លួនពីមជ្ឈិមបូព៌ា។ ការឡើងថ្លៃប្រេងនាពេលថ្មីៗនេះ និងការធ្លាក់ចុះនៃប្រាក់យ៉េន កំពុងជំរុញឲ្យតម្លៃនៃការនាំចូលកើនឡើង ដោយធ្វើមានការឲ្យប៉ះទង្គិចទ្វេរដងដល់ប្រទេសដែលពឹងផ្អែកលើពាណិជ្ជកម្ម។
រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី Fumio Kishida កាលពីថ្ងៃសុក្រ បានបង្ហាញផែនការជំរុញសេដ្ឋកិច្ចចំនួន ៤៩០ ពាន់លានដុល្លារ រួមទាំងវិធានការដើម្បីទប់ទល់នឹងតម្លៃប្រេងឡើងថ្លៃ។ ខ្លួនគ្រោងនឹងឧបត្ថម្ភធនដល់ក្រុមហ៊ុនចម្រាញ់ប្រេង ក្នុងក្តីសង្ឃឹមនៃការកំណត់តម្លៃប្រេងសាំងលក់ដុំ និងប្រេងឥន្ធនៈ ដើម្បីបន្ធូរបន្ថយដល់គ្រួសារក្រីក្រ និងក្រុមហ៊ុន ពីការកើនឡើងថ្លៃប្រេង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ថ្ងៃពុធនេះ តម្លៃប្រេងអន្តរជាតិបន្តធ្លាក់ចុះ
ចុចអាន៖អតីតព្រះនាង Mako និងស្វាមី ចាកចេញពី ជប៉ុន ទៅរស់នៅ អាមេរិក ក្នុងនាមជារាស្ត្រសាមញ្ញ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង