ព័ត៌មានជាតិ
ថ្ងៃពុធនេះ តម្លៃប្រេងអន្តរជាតិបន្តធ្លាក់ចុះ
នៅថ្ងៃពុធនេះ តម្លៃប្រេងបានធ្លាក់ចុះ បន្ទាប់ពីការស្តុកទុកសាំងរបស់អាមេរិកបានធ្លាក់ចុះច្រើនជាងការរំពឹងទុកកាលពីសប្តាហ៍មុនដែលអាចជាសម្ពាធថែមទៀតលើរដ្ឋបាលប្រធានាធិបតី ចូ បៃដិន ឲ្យបញ្ចេញប្រេងពីទុនបម្រុងគ្រាអាសន្នដើម្បីកាត់បន្ថយការឡើងថ្លៃ។
ប្រេងឆៅរបស់ក្រុមហ៊ុនអាមេរិក U.S. West Texas Intermediate (WTI) បានធ្លាក់៧៦សេន ឬ០.៩% ដែលក្នុង១បារ៉ែលតម្លៃ៨០.០០ដុល្លារអាមេរិក បន្ទាប់ពីម្សិលមិញបានធ្លាក់ចុះដែរ។ ចំណែកប្រេងឆៅ Brent បានធ្លាក់ចុះ៧២សេន ឬ០.៩% ក្នុង១បារ៉ែលតម្លៃ៨២.៧១ដុល្លារអាមេរិកបន្តពីការធ្លាក់ចុះម្សិលមិញដែរ។

ប្រធានាធិបតីអាមេរិក ចូ បៃដិន បានកំពុងពិចារណាក្នុងការបញ្ចេញប្រេងទុនបម្រុងប្រេងយុទ្ធសាស្ត្រ (SPR)ដើម្បីបន្ធូរបន្ថយតម្លៃដែលបានឡើងខ្ពស់ជាប់កំណត់ត្រានៅកាលីហ្វញ៉ាក្នុងសប្តាហ៍នេះ។ ទោះបីជាយ៉ាងណា សមាជិកសភាមានទស្សនៈផ្សេងៗគ្នាថាតើវាចាំបាច់ឬអត់។
អ្នកវិភាគបាននិយាយថា ប្រេងទុនបម្រុងប្រេងយុទ្ធសាស្ត្រអាចជួយបន្ធូរបន្ថយបណ្តោះអាសន្នប៉ុណ្ណោះ ហើយអ្វីដែលចាំបាច់គឺត្រូវបង្កើនការផ្គត់ផ្គង់ពីក្រុមហ៊ុនផលិតអាមេរិក ឬអង្គការនៃប្រទេសនាំចេញប្រេង (OPEC)។
អ្នកវិភាគនៅ OANDA លោក Edward Moya បាននិយាយថា ៖«វាហាក់ដូចជាទីផ្សារថាមពលត្រូវបានគេជឿថា បើទោះជាអាមេរិកបញ្ចេញប្រេងទុនបម្រុងក៏ដោយ ក៏មានប្រយោជន៍តិចតូចប៉ុណ្ណោះ»។
យោងតាមប្រភពទីផ្សារថា ទិន្នន័យពីក្រុមឧស្សាហកម្មប្រេងអាមេរិកបានបង្ហាញថា ការស្តុកសាំងបានធ្លាក់២.៨លានបារ៉ែលត្រឹមដាច់សប្តាហ៍ថ្ងៃទី១២ ខែវិច្ឆិកា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


