Connect with us

ព័ត៌មានអន្ដរជាតិ

WHO​​ រក​​ឃើញ​​​ Delta​​ គ្រប​ដណ្តប់​​ជា​​សកល​ ​៩៩​.​៨% ក្នុង​៦០​​ថ្ងៃ​​ចុង​ក្រោយ​

បានផុស

នៅ

យោង​តាម​របាយការណ៍​ជំងឺ​រាត​ត្បាត​ប្រចាំ​សប្តាហ៍​របស់​អង្គការ​សុខភាព​ពិភព​លោក​ (WHO) បាន​បង្ហាញ​ថា ក្នុង​ចំណោម​ទិន្នន័យ​ចំនួន​៨៤៥០០០​ករណី​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​គំនិត​​ផ្តួច​ផ្តើម​វិទ្យាសាស្ត្រ​សកល GISAID ​ជា​មួយ​នឹងសំណាក​ដែល​ប្រមូល​បាន​ក្នុង​រយៈ​ពេល​៦០​ថ្ងៃ​ចុង​ក្រោយគឺ​មាន​​វីរុស​បំប្លែង​ខ្លួន​ឆ្លង​លឿន​រហ័ស​ Delta ដល់​ទៅ​៩៩.៨​%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ស្រី Maria Van Kerkhove ប្រធាន​បច្ចេកទេសផ្នែក​កូវីដ-១៩​របស់​ទី​ភ្នាក់​ងារ​សុខភាព​របស់​អង្គការ​សហ​ប្រជា​ជាតិ​ (UN)​ បាន​ឲ្យ​ដឹង​ថា វីរុស​បំប្លែង​ខ្លួន Delta កំពុង​មាន​ការ​វិវត្ត​ខ្លួន​ឯង ហើយ​ WHO បាន​កំពុង​ព្យាយាម​តាម​ដាន​ពី​ការ​វិវត្ត និង​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​វីរុស​នេះ។

លោក​ស្រី​មាន​ប្រសាសន៍​ថា ៖«យើង​កំពុង​រៀប​ចំ​ផែន​ការ​ទី​នេះ សម្លឹង​មើល​ពី​សេណារីយ៉ូ​នា​ពេល​អនាគត​ថា​តើ​វីរុស​នេះ​មាន​ការ​ប្រែ​ប្រួល​កម្រិត​ណាក្នុង​ន័យ​នៃ​ការ​ចម្លង ឬ​ថា​តើ​​វា​មាន​សក្តានុពល​គេច​ចេញ​ពី​ប្រសិទ្ធភាព​វ៉ាក់សាំង​នា​ពេល​អនាគត ដែល​នឹង​ធ្វើ​ឲ្យ​វិធាន​ការ​ការពារ​របស់​យើង​មួយ​ចំនួន​មិន​សូវ​មាន​ប្រសិទ្ធភាព»។

WHO បាន​សង្កត់​ធ្ងន់​ថា វ៉ាក់សាំង​បង្ការ​កូវីដ-១៩​ដែល​មាន​​នា​ពេល​បច្ចុប្បន្ន​នេះ​​មានគោល​ដៅ​​ចម្បង​​គឺ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឈឺ​ធ្ងន់ ចូល​មន្ទីរ​ពេទ្យ និង​ស្លាប់​ច្រើន​ជាង​​ការការ​ពារ​មិន​ឲ្យ​ឆ្លង។

លោក​ស្រី Maria Van Kerkhove

ប្រធាន​វិទ្យាសាស្ត្រ​របស់​អង្គការ​សុខភាព​ពិភព​លោក លោក​ស្រី Soumya​ Swaminathan បាន​លើក​ឡើង​ថា ខណៈ​ពេល​ប្រសិទ្ធភាព​ការពារ​របស់​វ៉ាក់សាំង​មាន​កម្រិត​ទាប​ប្រឆាំង​នឹង​ការ​ឆ្លង​​វីរុស​បំប្លែង​ខ្លួន Delta ក៏​កម្រិតការពារ​របស់​​វ៉ាក់សាំង​​​​ប្រឆាំង​នឹង​ការ​ឈឺ​ធ្ងន់​ធ្ងរ​គឺ​នៅ​តែ​ខ្ពស់​ជាង​៨០​%​នៅ​ក្នុង​ករណី​ភាគ​ច្រើន៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម