ព័ត៌មានអន្ដរជាតិ
ផ្ទុះការបាញ់ប្រហារនៅថ្ងៃ Black Friday ផ្អើលឆោឡោពេញផ្សារទំនើប អាមេរិក (មានវីដេអូ)
អតិថិជនក្នុងផ្សារទំនើបមួយកន្លែងនៅរដ្ឋ North Carolina ត្រូវបានជម្លៀសចេញ បន្ទាប់ពីមនុស្សបីនាក់ ត្រូវបានគេបាញ់កាលពីរសៀលថ្ងៃសុក្រចំថ្ងៃ Black Friday។
ប៉ូលិសនៅទីក្រុង Durham នៃរដ្ឋ North Carolina បាននិយាយកាលពីថ្ងៃសុក្រថា “នាយកដ្ឋានប៉ូលិសទីក្រុង Durham (DPD) កំពុងស៊ើបអង្កេតឧប្បត្តិហេតុបាញ់ប្រហារនៅផ្សារទំនើប The Streets at Southpoint។ ផ្សារទំនើបនេះបានជម្លៀសមនុស្សចេញ ហើយនឹងត្រូវបិទ ខណៈ DPD ស៊ើបអង្កេតឧបទ្ទវហេតុនេះ។ មិនមានការគំរាមកំហែងបន្ថែមទៀតនៅក្នុងហាងនោះទេ”។
យោងតាមសារព័ត៌មាន Fox 8 បានឲ្យដឹងថា មនុស្សម្នាក់ត្រូវនាំទៅឃុំឃាំងពាក់ព័ន្ធនឹងការបាញ់ប្រហារ ហើយមនុស្ស៣នាក់ត្រូវបានគេរាយការណ៍ថា ត្រូវគ្រាប់កាំភ្លើង។
វីដេអូដែលបានបង្ហោះលើបណ្តាញសង្គម បានបង្ហាញពីអតិថិជនក្នុងផ្សារទំនើប រត់ចេញពីកន្លែងកើតហេតុ។
មេប៉ូលិសក្រុង Durham លោក Patrice Andrews បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ការបាញ់ប្រហារនេះបានកើតឡើងបន្ទាប់ពីមានការឈ្លោះប្រកែកគ្នា រវាងក្រុមពីរដែលស្គាល់គ្នា ហើយក្មេងអាយុ១០ឆ្នាំម្នាក់ បានរងរបួសដោយសារគ្រាប់កាំភ្លើង។
លោក Andrews បន្ថែមថា ប៉ូលិសកំពុងស្វែងរកជនសង្ស័យបន្ថែម៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ FOX
ចុចអាន៖ រឿងពិតនៃថ្ងៃសុក្រពណ៌ខ្មៅ ឬ Black Friday ចាប់ផ្ដើមឡើងបែបនេះ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង