ពលរដ្ឋអេស្ប៉ាញ ២០ លាននាក់អាចនឹងទទួលការចាក់វ៉ាក់សាំងកូវីដ នៅមុនរដូវក្តៅ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ពលរដ្ឋអេស្ប៉ាញ ២០ លាននាក់អាចនឹងទទួលការចាក់វ៉ាក់សាំងកូវីដ នៅមុនរដូវក្តៅ

បានផុស

នៅ

នាយករដ្ឋមន្រ្តីរបស់ប្រទេសអេស្ប៉ាញបាននិយាយកាលពីថ្ងៃសុក្រថា មនុស្សដល់ទៅ ២០ លាននាក់នៅក្នុងប្រទេសអេស្ប៉ាញអាចត្រូវបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ នៅខែឧសភា ឬមិថុនា ឆ្នាំ ២០២១ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សុន្ទរកថារបស់លោក Pedro Sanchez បានកើតឡើងមួយថ្ងៃ នៅពេលដែលស្ថានភាពរោគរាតត្បាតរបស់ប្រទេសអេស្ប៉ាញបានបង្ហាញនូវសញ្ញាធ្លាក់ចុះករណីឆ្លងបន្ថែមទៀត ។

ក្រសួងសុខាភិបាលបានរាយការណ៍ថាមានអ្នកឆ្លងថ្មីចំនួន ៨,៧៤៥ នាក់កាលពីថ្ងៃសុក្រដោយធ្លាក់ចុះជិត ១,៤០០ នាក់កាលពីថ្ងៃព្រហស្បតិ៍ ។

សាររបស់លោក Sanchez អំពីការចាក់វ៉ាក់សាំងក៏មានសុទិដ្ឋិនិយមផងដែរដោយលោកបាននិយាយថា រដ្ឋាភិបាលប៉ាន់ប្រមាណថា ប្រជាជនដែលងាយរងគ្រោះបំផុតនៅអេស្ប៉ាញដែលស្មើនឹង ៤៣ ភាគរយនៃប្រជាជនទាំងអស់នឹងត្រូវចាក់វ៉ាក់សាំងមុនរដូវក្តៅ ។

អេស្ប៉ាញបានដាក់ការបញ្ជាទិញវ៉ាក់សាំងចំនួន ១៤០ លានដូសដោយគ្រប់គ្រាន់សម្រាប់មនុស្ស ៨០ លាននាក់ ទោះបីជាចំនួនប្រជាជនរបស់ប្រទេសនេះមានប្រហែលជា ៤៧ លាននាក់ក៏ដោយ ។

ទន្ទឹមនឹងនេះដែរការស្ទង់មតិប្រចាំខែរបស់មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រសង្គមអេស៉្បាញ (CIS) ដែលចេញផ្សាយនៅថ្ងៃសុក្របានរកឃើញថា ៥៥ ភាគរយនៃអ្នកឆ្លើយសំណួរនឹងរង់ចាំយូរជាងនេះបន្តិចក្នុងការចាក់វ៉ាក់សាំង រីឯ ៣២ ភាគរយទៀតនិយាយថា ពួកគេចង់បានការចាក់វ៉ាក់សាំងភ្លាមៗនៅពេលវាត្រូវបានអនុម័ត ខណៈជាង ៨ ភាគរយនៃអ្នកដែលបានស្ទង់មតិបាននិយាយថា ពួកគេមិនចង់ចាក់វ៉ាក់សាំងអ្វីទាំងអស់ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសអេស្ប៉ាញមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១,៦៩៩,១៤៥ ករណី និងមានអ្នកស្លាប់ចំនួន ៤៦,២៥២ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ ដំណឹងល្អ! កម្ពុជា និងប្រទេសអាស៊ីអាគ្នេយ៍ ៥ ទៀតនឹងទទួលបានវ៉ាក់សាំងកូវីដ

ចុចអាន ៖ ប្រទេសមួយទៀតអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer បន្ទាប់ពីអង់គ្លេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ថាន​ឯកអង្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ា​ទ្បេ​ស៊ី ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ទៅ​ចាក់​វ៉ាក់សាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

ឆេះ​រថយន្តក្រុង​ដឹក​អ្នក​ដំណើរ​២៣​គ្រឿង ស្លាប់​មនុស្ស​ម្នាក់​មិនទាន់​ស្គាល់​អត្តសញ្ញាណ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចំនួន​២១នាក់ ជា​សះស្បើយ​២៦​នាក់ ស្លាប់​២​នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្សារ​កំពង់​ក្តី ផ្សារ​ដំ​ដែក និង​ផ្សារ​ពោធិ៍​បន្ទាយ​ជ័យ ត្រូវ​បិទ​បន្ត​១៤​ថ្ងៃ​បន្ថែមទៀត

កីឡា៦ ម៉ោង មុន

ហែម ប៉ុច កីឡាករ​ហែល​ទឹក​កម្ពុជា​បាន​បំបែក​ឯតទគ្គកម្ម​ចាស់​របស់ខ្លួន ក្នុងការ​ប្រកួត​កីឡា​អូឡាំពិក នៅ​ទីក្រុង​តូ​ក្យូ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services