អាល្លឺម៉ង់ មានទំនុកចិត្តក្នុងការឈានទៅដល់វគ្គ ១៦ ក្រុមចុងក្រោយ នៃការប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup 2022) ប៉ុន្តែកំពុងស្ថិតក្នុងរឿងក្ដៅគគុកជាមួយ FIFA បន្ទាប់ពីមានការចោទប្រកាន់ថា បានបំពានច្បាប់ World Cup មុនពេលប៉ះអេស្ប៉ាញ។
អាល្លឺម៉ង់ ស្ថិតក្រោមការស៊ើបអង្កេតរបស់ FIFA សម្រាប់ការចោទប្រកាន់ថាបានបំពានច្បាប់ World Cup មុនពេលពួកគេស្មើ ១-១ ជាមួយអេស្ប៉ាញ កាលពីថ្ងៃអាទិត្យ។ ក្រុមរបស់ លោក Hansi Flick នៅតែមានសង្ឃឹមក្នុងពូល E បន្ទាប់ពីរារាំងក្រុមនាំមុខក្នុងពូល អេស្ប៉ាញ ជាមួយនឹងការស៊ុតតាមស្មើនៅចុងម៉ោង នាកីឡដ្ឋាន Al Bayt ប៉ុន្តែអាចស្ថិតក្នុងរឿងក្ដៅ សម្រាប់ចលនារបស់ពួកគេមុនពេលប៉ះទង្គិច។
អាល្លឺម៉ង់ មានគោលបំណងការពារការធ្លាក់ចេញពីពូលសម្រាប់ការប្រកួត World Cup ជាប់ៗគ្នាជាលើកទី ២ បន្ទាប់ពីការការពារតំណែងជើងឯករបស់ពួកគេក្រោមការដឹកនាំរបស់លោក Joachim Low ក្នុងប្រទេសរុស្ស៊ី ក្នុងឆ្នាំ ២០១៨។ ការបរាជ័យក្រោមស្នាដៃក្រុមម៉ិកស៊ិក និងកូរ៉េខាងត្បូង បានធ្វើឲ្យអាល្លឺម៉ង់បញ្ចប់នៅបាតតារាង នៃពូល F ហើយភាពអាម៉ាស់ស្រដៀងគ្នាបានគំរាមកំហែងបន្ទាប់ពីសុបិនអាក្រក់របស់ពួកគេចាប់ផ្ដើមនៅឆ្នាំនេះ៕