ជីវិតកម្សាន្ដ
ត្រៀមឡើងទទួលពានរង្វាន់ តារាសម្ដែងអេស្ប៉ាញ ត្រូវប៉ូលិសចាប់ខ្លួនពីបទរំលោភសេពសន្ទវៈ
តារាសម្តែងជនជាតិអេស្ប៉ាញ លោក Gabriel Guevara ត្រូវបានចាប់ខ្លួននៅក្នុងមហោស្រពភាពយន្តទីក្រុង Venice ប្រទេសអ៊ីតាលី ជុំវិញការចោទប្រកាន់ពីបទរំលោភផ្លូវភេទ ដែលលោកបានល្មើសនៅឯប្រទេសបារាំង។

តារាប្រុសវ័យ ២២ឆ្នាំដែលផ្ទុះភាពល្បីល្បាញ នៅក្នុងខ្សែភាពយន្តយុវវ័យ “My Fault” របស់ផលិតកម្ម Amazon Prime ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរអ៊ីតាលី ក្នុងអំឡុងពេលមហោស្រពភាពយន្ត “Venice International Film Festival” លើកទី៨០ មួយថ្ងៃមុនលោកឡើងទទួលបានពានរង្វាន់។

មុនពេលចាប់ខ្លួន ប្រភពពី Variety បានឱ្យដឹងថា Gabriel កំពុងត្រៀមខ្លួនទទួលពានរង្វាន់កិត្តិយសជាតារាសម្ដែងវ័យក្មេងល្អបំផុតដែលផ្ដល់ឱ្យដោយផលិតកម្ម Filming Italy ។
បច្ចុប្បន្នលោកកំពុងស្ថិតក្នុងមន្ទីរឃុំឃាំងដែលមានការការពារជាមួយប៉ូលិសរដ្ឋអ៊ីតាលី ហើយតុលាការឧទ្ធរណ៍នឹងកាត់ក្តីលើករណីរបស់លោកមុនពេលដំណើរការធ្វើបត្យាប័នអាចចាប់ផ្តើម។

យ៉ាងណាមិញ ខាងអ្នករៀបចំមហោស្រពភាពយន្តទីក្រុង Venice បានបដិសេធនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តារាសម្តែងជនជាតិអេស្ប៉ាញលោក Gabriel Guevara ពុំមានឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍របស់ខ្លួនឡើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ទម្លាយតម្លៃបន្ទប់គេងថ្លៃកប់ពពក ពេល Jennie វិស្សមកាលនៅអាមេរិក
ចុចអាន៖ ត្រៀមបង្ហាញខ្លួនក្នុងភាពយន្តថ្មី Jisoo រងមតិរិះគន់មិនសំចៃមាត់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


