Connect with us

ព័ត៌មានអន្ដរជាតិ

WHO និយាយប៉ុន្មានម៉ាត់នេះ ធ្វើឲ្យគ្រប់គ្នាធូរចិត្តបន្តិច អំពីវីរុសបំប្លែងខ្លួន Omicron

បានផុស

នៅ

តាមការរកឃើញដំបូងបានបង្ហាញថា ករណីវីរុសកូវីដ១៩បំប្លែងខ្លួន Omicron ភាគច្រើនគឺ “ស្រាល”។ នេះបើតាមការអះអាងពីមន្ត្រីអង្គការសុខភាពពិភពលោក (WHO)។

ថ្លែងក្នុងនាមអង្គការនេះ មន្ត្រីដដែលបាននិយាយថា មិនមានភ័ស្តុតាងបង្ហាញថា ប្រសិទ្ធភាពវ៉ាក់សាំងត្រូវបានកាត់បន្ថយដោយមេរោគប្រភេទថ្មីនេះនោះទេ ប៉ុន្តែនិយាយថា បម្រែបម្រួលមួយចំនួននៃមេរោគនេះ បានបង្ហាញពីការកើនឡើងហានិភ័យនៃការឆ្លងលឿនជាងមុន។

មានបម្រែបម្រួលជាង៤០ ត្រូវបានគេកំណត់អត្តសញ្ញាណជាមួយមេរោគបំប្លែងថ្មី Omicron។

ស្របពេលជាមួយគ្នានោះដែរ មន្ត្រីជាន់ខ្ពស់មួយរូបនៅក្រសួងសុខាភិបាលរបស់ប្រទេស បុតស្វាណា បាននិយាយកាលពីថ្ងៃអង្គារថា ១៦ករណីក្នុងចំណោម១៩ករណីនៃវីរុសបំប្លែងខ្លូន Omicron ដែលបានរកឃើញនៅក្នុងប្រទេសនេះ គឺមិនមានរោគសញ្ញា។

ដោយផ្តល់ភ័ស្តុតាងនៅគណៈកម្មាធិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់រដ្ឋាភិបាលកាលពីថ្ងៃពុធ លោកសាស្រ្តាចារ្យ Neil Ferguson បាននិយាយថា វាអាចចំណាយពេលទៅដល់ចុងខែនេះ ទើបគេអាចដឹងច្បាស់ថាតើ វីរុសបំប្លែងខ្លូន Omicron គួរឲ្យព្រួយបារម្ភខ្លាំងកម្រិតណា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sky

ចុចអាន៖ ទីបំផុត អាមេរិក រកឃើញករណីដំបូង នៃវីរុសបំប្លែងខ្លួន Omicron

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម