Connect with us

ព័ត៌មានអន្ដរជាតិ

ចិន និង​​ វៀតណាម សន្យាបន្តកិច្ចសហប្រតិបត្តិការ​​ ប្រឆាំងនឹងវីរុសកូវីដ ១៩

បានផុស

នៅ

ប្រទេសចិន និងវៀតណាម បានសន្យាបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត កូវីដ១៩ នៅក្នុងកិច្ចប្រជុំទ្វេភាគី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងដំណើរបំពេញទស្សនកិច្ចនៅ ប្រទេសចិន រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានថ្លែងអំណរគុណ​ចំពោះ​សមភាគីរបស់លោក Wang Yi សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំង និងឧបករណ៍​ដែល​បាន​ផ្ដល់​ជូន​កន្លងមក។

សូមបញ្ជាក់ថា វៀតណាមបានឃើញការកើនឡើងនៃករណីចាប់តាំងពីរដូវក្តៅ មក ប៉ុន្តែអត្រាសរុប​ នៅ តែមានកម្រិតទាប បើ​ធៀប​នឹង​ប្រទេសនៅ អឺរ៉ុប និង​អាមេរិក។

លោក Wang បានសន្យា​ថា ​នឹងបន្តផ្តល់ការគាំទ្រ ហើយភាគី​ទាំងពីរ​បាន​យល់ព្រម​បង្កើន​កិច្ច​សហប្រតិបត្តិការ​ នៅ​ ក្នុង​ខ្សែ​សង្វាក់​ផលិតកម្ម​វ៉ាក់សាំង។

កិច្ច​ពិភាក្សា​ក៏​បាន​គ្រប​ដណ្ដប់​លើ​ពាណិជ្ជកម្មដូចគ្នា។ ទំនាក់ទំនងទ្វេភាគី​របស់ប្រទេសទាំងពីរ​ មានតម្លៃប្រហែល ២០០ ពាន់លានដុល្លារ ប៉ុន្តែក៏ជាអ្នកនាំចេញ​ដ៏​សំខាន់​នៅ​ លើ​ពិភពលោក​ផងដែរ។ រដ្ឋមន្ត្រី​បាន​ពិភាក្សា​អំពី​មធ្យោបាយ​ដើម្បី​ធានា​ស្ថិរភាព​និង​ភាព​ធន់ ​នឹង​ការ​ផ្គត់ផ្គង់​ក្នុង​សង្វាក់​ផ្គត់ផ្គង់​ នេះ​បើ​យោង​តាម​គណនី​នៃ​កិច្ចប្រជុំ​របស់​ក្រសួងការបរទេស​ចិន។

ទន្ទឹមនឹងវិធានការមួយចំនួន ដើម្បីជំរុញទំនាក់ទំនងកាន់តែជិតស្និទ្ធ ភាគីទាំងពីរ​ក៏​បាន​ឯកភាព​គ្នា​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ទំនាក់ទំនង​រវាង​យុវជន និងថ្នាក់មូលដ្ឋានផងដែរ។

ជាចុងក្រោយ ប្រធានបទនៃទំនាក់ទំនងដែនសមុទ្រ ដែលជាចំណុចប្រវត្តិសាស្ត្រនៃភាពតានតឹង ក៏ត្រូវបានលើកឡើងផងដែរ។ យោង​តាម​គណនី​របស់​ប្រទេស​ចិន​ បាន​ឲ្យ​ដឹង​ថាលោក Son និង លោក Wang បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​ខិតខំ​ចាក់​បញ្ចូល​ថាមពល​វិជ្ជមាន ​ក្នុង​ការ​ចូលរួម​ជុំវិញ​បញ្ហា​នេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖CGTN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម