លោក ប្រាយុទ្ធ ប្ដេជ្ញាការពារមិនឲ្យវីរុស Omicron ចូលទឹកដី ថៃ
Connect with us

ព័ត៌មានអន្ដរជាតិ

លោក ប្រាយុទ្ធ ប្ដេជ្ញាការពារមិនឲ្យវីរុស Omicron ចូលទឹកដី ថៃ

បានផុស

នៅ

នាយករដ្ឋមន្ត្រីថៃបានជំរុញសាធារណជនកុំឲ្យមានការភិតភ័យ ប៉ុន្តែត្រូវរក្សាការប្រុងប្រយ័ត្នចំពោះវីរុសបំប្លែងខ្លួនថ្មី Omicron ។ នេះបើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាលលោក Thanakorn Wangboonkongchana ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្ថែមថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ក៏បានលើកទឹកចិត្តប្រជាជនចាក់វ៉ាក់សាំងឲ្យបានពេញលេញ ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ និងធានាសុវត្ថិភាពរបស់មនុស្សគ្រប់គ្នា ព្រោះថា ពេលនេះវ៉ាក់សាំងគឺមានគ្រប់គ្រាន់មានសម្រាប់ប្រជាជនថៃទាំងអស់ ។

ខណៈដែលភ្ញៀវទេសចរបរទេសនៅ តែបន្តសម្រុកចូលមកក្នុងប្រទេសនោះ លោកនាយករដ្ឋមន្ត្រីបានណែនាំដល់ភ្នាក់ងារពាក់ព័ន្ធក្នុងវិស័យសុខាភិបាលសាធារណៈ សន្តិសុខជាតិ ការដឹកជញ្ជូន និងទេសចរណ៍ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងត្រួតពិនិត្យអ្នកដំណើរ ដើម្បីការពារកុំឲ្យឆ្លងវីរុសកូវីដបំប្លែងខ្លួនចូលមកប្រទេសថៃ ។

លោក Thanakorn បានឲ្យដឹងថា “យើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានក្នុងនាមជារដ្ឋាភិបាលមួយដើម្បីការពារវីរុស Omicron មិនឲ្យរីករាលដាលចូលទៅ ក្នុងប្រទេសថៃ ។ រដ្ឋាភិបាលកំពុងស្វែងរកផែនការដើម្បីពន្លឿនការចាក់វ៉ាក់សាំងដល់មនុស្សគ្រប់រូប ។

គួរបញ្ជាក់ថា បច្ចុប្បន្នវីរុសកូវីដបំប្លែងខ្លួនថ្មីនេះត្រូវបានគេរកឃើញនៅ ក្នុងប្រទេសជាច្រើននៅ ទូទាំងទ្វីបអឺរ៉ុប ក៏ដូចជាតំបន់មួយចំនួននៅ អាស៊ី រួមទាំងកូរ៉េខាងត្បូង ជប៉ុន សិង្ហបុរី និងម៉ាឡេស៊ីជាដើម ហើយការ​បិទខ្ទប់​ក៏​ត្រូវ​បាន​ដាក់ឲ្យ​អនុវត្ត​ក្នុង​ប្រទេស​មួយ​ចំនួនផងដែរ ខណៈ​ជប៉ុន​បាន​ហាមប្រាម​ជនបរទេស​ទាំងអស់​មិន​ឲ្យចូល​ក្នុង​ប្រទេស​ឡើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thaiger

ចុចអាន ៖ ថៃ បន្តតាមរកទេសចរអាហ្វ្រិក ជាង១០០នាក់ មកធ្វើតេស្តរក Omicron

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម