Connect with us

ព័ត៌មានអន្ដរជាតិ

Omicron កំពុងរាលដាល WHO ជំរុញប្រទេសអ្នកមាន កុំស្តុកទុកវ៉ាក់សាំង

បានផុស

នៅ

អង្គការសុខភាពពិភពលោកបានអំពាវនាវដល់ប្រទេសអ្នកមាន កុំរក្សាទុកវ៉ាក់សាំងច្រើនពេក ខណៈដែលវីរុសបំប្លែងខ្លួន Omicron កំពុងរីករាលដាល។

ប្រទេសជាច្រើននៅអឺរ៉ុប រួមទាំងអាល្លឺម៉ង់ និងចក្រភពអង់គ្លេសផងដែរ កំពុងជួបប្រទះរលកនៃការឆ្លងដែលទាក់ទងនឹងវីរុសនេះ ដោយរដ្ឋាភិបាលបានបង្ខំឲ្យដាក់ការបិទខ្ទប់ជាថ្មី និងជំរុញឲ្យប្រជាជនទៅចាក់វ៉ាក់សាំងដូសទីមួយ ទីពីរ ឬទីបី។

WHO urges wealthy nations not to hoard vaccines as Omicron spreads | Thaiger
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ AFP, នាយកផ្នែកវ៉ាក់សាំងរបស់ WHO លោកស្រី Kate O’Brien បានអំពាវនាវដល់ប្រទេសដែលមានប្រាក់ចំណូលខ្ពស់ កុំស្តុកទុកវ៉ាក់សាំងច្រើនហួសដូចកាលពីឆ្នាំមុន ដោយទុកឲ្យប្រទេសក្រីក្រខ្វះខាត។

លោកស្រីនិយាយថា “នៅពេលដែលយើងឈានចូលស្ថានភាព Omicron បែបណាក៏ដោយ វាមានហានិភ័យដែលថា ការផ្គត់ផ្គង់សកលនឹងត្រលប់ទៅរកប្រទេសមានប្រាក់ចំណូលខ្ពស់ ដែលបានស្តុកទុកវ៉ាក់សាំងដើម្បីការពារប្រជាជនរបស់ពួកគេ ហួសហេតុ”។

MSF urges rich countries to share appropriate COVID-19 vaccines with  Southern Africa | MSF

ទន្ទឹមនឹងនេះ ទីភ្នាក់ងារឱសថអ៊ឺរ៉ុបបានគាំទ្រការលើកឡើងរបស់ WHO ដែលថា វីរុសបំប្លែងខ្លួន Omicron អាចបណ្តាលឲ្យមានជំងឺស្រាលជាង បើប្រៀបធៀបទៅនឹង Delta។

ករណីភាគច្រើនហាក់ដូចជាស្រាល ប៉ុន្តែយើងត្រូវប្រមូលភ័ស្តុតាងបន្ថែមទៀត ដើម្បីកំណត់ថាតើវិសាលភាពនៃភាពធ្ងន់ធ្ងរនៃជំងឺដែលបង្កឡើងដោយ Omicron មានភាពខុសប្លែកគ្នាទៅនឹងវីរុសបំប្លែងខ្លួនទាំងអស់ ដែលកំពុងចរាចរដែរឬទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger

ចុចអាន៖ WHO និយាយថា វ៉ាក់សាំងនៅតែមានប្រសិទ្ធភាពប្រឆាំង Omicron

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១១ នាទី មុន

រថយន្តក្រុងធ្លាក់ជ្រោះនៅអាហ្វ្រិកខាងត្បូង ស្លាប់មនុស្ស៤៥នាក់ រស់តែកុមារីអាយុ៨ឆ្នាំម្នាក់

ព័ត៌មានអន្ដរជាតិ៥៥ នាទី មុន

លោក ហ្សេលេនស្គី ថា ទាល់មានខែលការពារអាកាស ទើបប្រជាជនអ៊ុយក្រែន យកកូន

ព័ត៌មានជាតិ១១ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

Sokha Hotels

ព័ត៌មានពេញនិយម