ព័ត៌មានអន្ដរជាតិ
តាមពិតការចាប់ខ្លួនលោក សាដាម ហ៊ូសេន កាលពី ១៨ ឆ្នាំមុន ជារឿងប្រឌិត
របាយការណ៍ដែលទាហានអាមេរិកចាប់បានអតីតប្រធានាធិបតីអ៊ីរ៉ាក់ សាដាម ហ៊ូសេន ខណៈពេលដែលគាត់កំពុងលាក់ខ្លួននៅក្នុងរណ្តៅក្រោមដីត្រូវបានប្រឌិតឡើង ។ នេះបើយោងតាមអ្នកបកប្រែជនជាតិអ៊ីរ៉ាក់ដែលធ្វើការជាមួយយោធាអាមេរិកនៅពេលនោះបានប្រាប់ Sputnik ។

អ្នកបកប្រែបាននិយាយថា “បន្ទាប់ពីការចាប់ខ្លួនលោក សាដាម ហ៊ូសេន ស្ថានការណ៍ត្រូវបានប្រឌិតឡើងដើម្បីឲ្យរដ្ឋបាលអាមេរិកដែលដឹកនាំដោយលោក George W. Bush មានកេរិ៍្តឈ្មោះ និងដើម្បីកុំឲ្យក្រុមចម្រុះដែលគាត់បានបង្កើតប្រឆាំងនឹងអ៊ីរ៉ាក់ត្រូវបរាជ័យ” ។
អ្នកបកប្រែបានសង្កត់ធ្ងន់ថា គាត់ចង់ប្រាប់ពិភពលោកថា ពេលនោះលោក ហ៊ូសេន នៅក្នុងបន្ទប់កំពុងអធិស្ឋាន ហើយការយល់ឃើញដែលថា គាត់កំពុងដេកនៅក្នុងរណ្តៅនៅពេលចាប់ខ្លួនត្រូវបានប្រឌិត ។ អ្នកបកប្រែបានបន្ថែមថា លោក ហ៊ូសេន មិនអាចចូលទៅខាងក្នុងផ្លូវរូងក្រោមដីបានទេ ដោយសារវាតូចចង្អៀតពេក ហើយលោកប្រធានាធិបតីក៏ទន់ខ្សោយផងដែរ នៅពេលនោះ ។

បើយោងតាមអ្នកបកប្រែបានឲ្យដឹងថា វាជា “បន្ទប់ធម្មតា” ដែលគ្មានមធ្យោបាយទំនាក់ទំនង វាមានត្រឹមតែទូខោអាវ គ្រែ ២ វិទ្យុ ឧបករណ៍ថតសំឡេង ទូរទស្សន៍តូចមួយ សំលៀកបំពាក់ និងស្បែកជើងមួយចំនួនប៉ុណ្ណោះ ។
បន្ទាប់ពីការចាប់ខ្លួនលោក ហ៊ូសេន នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០០៣ មន្ទីរបញ្ចកោណបានអះអាងថា អតីតប្រធានាធិបតីអ៊ីរ៉ាក់ត្រូវបានគេរកឃើញលាក់ខ្លួននៅក្នុងរន្ធជម្រៅ ២ កន្លះនៅក្រោមកសិដ្ឋានមួយ ។ តែតាមការពិត លោក ហ៊ូសេន នៅក្នុងបន្ទប់ផ្សេងមួយទៀត នៅពេលចាប់ខ្លួនគាត់បានសន្លប់ ហើយមិនយល់ពីអ្វីដែលគាត់កំពុងនិយាយ ឬអ្វីដែលកំពុងកើតឡើងនោះទេ ។

ចំណែកនៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០០៦ លោក ហ៊ូសេន ត្រូវបានប្រហារជីវិត បន្ទាប់ពីសហរដ្ឋអាមេរិកបានលុកលុយប្រទេសអ៊ីរ៉ាក់ ក្រោមលេសថា ស្វែងរកអាវុធប្រល័យលោកដែលលាក់ក្នុងប្រទេសអ៊ីរ៉ាក់ ខណៈទំហំនៃអាវុធបែបនេះមិនត្រូវបានគេបង្ហាញឲ្យឃើញនោះទេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ កាន់អំណាច ១០ ឆ្នាំមកនេះ លោក គីម ជុងអ៊ុន បាញ់មីស៊ីលមិនចេះតិចគ្រាប់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ