Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ធ្វើសមយុទ្ធយោធានៅក្បែរ តំបន់ គ្រីមៀ ខណៈភាពតានតឹងកាន់តែខ្លាំងជាមួយ រុស្ស៊ី

បានផុស

នៅ

អាជ្ញាធរបាននិយាយកាលពីថ្ងៃសុក្រថា ចំពេលមានភាពតានតឹងកាន់តែខ្លាំង ជាមួយរុស្ស៊ី យោធាអ៊ុយក្រែន បានធ្វើសមយុទ្ធនៅជិតតំបន់គ្រីមៀ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងទ័ព​អ៊ុយក្រែន​បាន​និយាយ​ថា ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុកកែត​ច្រើន​ប្រភេទ BM-21 Grad ត្រូវ​បាន​ប្រើ​នៅ​ក្នុង​សម​យុទ្ធ​នៅ Kherson ដែល​មាន​ទីតាំង​នៅ​ជិត​គ្រីមៀ ត្រូវ​បាន​បញ្ចូល​ដោយ​ខុសច្បាប់​​ ដោយ​ទីក្រុង​មូស្គូ​ក្នុង​ឆ្នាំ ២០១៤ ។

កងទ័ព​បាន​បន្ថែម​​ទៀត​ថា សម​យុទ្ធ​នេះ ​ត្រូវ​បានធ្វើឡើងដើម្បីរៀបចំ​យោធា​អ៊ុយក្រែន​ សម្រាប់​ស្ថានភាព​អាសន្ន​ណាមួយ​ប៉ុណ្ណោះ។

ដោយឡែក​រុស្ស៊ី​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា ​បាន​ប្រមូល​ទ័ព​ជាង ១០ ម៉ឺន​នាក់​នៅ​ជិត​ព្រំដែន​អ៊ុយក្រែន ជា​ទង្វើ​មួយ​ដែល​បាន​ជំរុញ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ដោយ​លោក​ខាង​លិច​ថា ទីក្រុង​មូស្គូ​អាច​នឹង​រៀបចំ​ផែនការ​វាយលុក​យោធា​មួយ​ទៀត​ប្រឆាំង​នឹង​អតីត​ប្រទេស​ជិត​ខាង​សូវៀត។

យ៉ាងណាមិញ ​វិមាន​ក្រឹមឡាំង​ក៏​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​លោកខាងលិច​ ចំពោះ​ការ​លុកលុយ ដែល​កំពុង​កើត​មាន​ ដោយ​និយាយ​ថា ​កងកម្លាំង​របស់​ខ្លួន​នៅ​ទីនោះ ​សម្រាប់​សមយុទ្ធ​តែប៉ុណ្ណោះ​។

កងកម្លាំង​រុស្ស៊ី​បានចូលទៅក្នុង​ឧបទ្វីប​គ្រីមៀ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០១៤ ដោយប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បាន​បែងចែក​តំបន់​នេះ​ ជា​ផ្លូវការ​ ជា​ប្រធានបទ​សហព័ន្ធ​ពីរ​ដាច់​ដោយ​ឡែកពីគ្នា​ នៃ​សហព័ន្ធ​រុស្ស៊ី​នៅ​ខែ​បន្ទាប់។

Turkiye និងសហរដ្ឋអាមេរិក ក៏ដូចជាមហាសន្និបាតអង្គការសហប្រជាជាតិ ចាត់ទុកការបញ្ចូល​ឧបសម្ព័ន្ធ​នេះ​ថា​ខុសច្បាប់។

យោង​តាម​អង្គការ​សហប្រជាជាតិ មនុស្ស​ជាង ១៣,០០០ នាក់​ត្រូវ​បាន​សម្លាប់​ នៅ​ក្នុង​ការប៉ះ​ទង្គិច​គ្នា​រវាង​កងកម្លាំង​រដ្ឋាភិបាល​អ៊ុយក្រែន និង​ក្រុម​បំបែកខ្លួន​ដែល​គាំទ្រ​រុស្ស៊ី​នៅ​ក្នុង​តំបន់ Donbass របស់​អ៊ុយក្រែន​ចាប់​តាំង​ពី​ឆ្នាំ ២០១៤ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖AA

ចុចអាន៖ហេតុអ្វីបានជា រុស្ស៊ី ចង់ឈ្លានពាន អ៊ុយក្រែន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

គម្រោងស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ គិតរហូតមកទល់ពេលនេះ សម្រេចវឌ្ឍនភាពការងារបាន ៧៣,៧០%ហើយ

KPT+៦ ម៉ោង មុន

នេះជាការពិត ដែលពិធីបុណ្យប្រពៃណីឥណ្ឌា មានអ្នកចាក់ទម្លុះម្ជុលពេញដងខ្លួន មិនខ្លាចឈឺ

កីឡា៧ ម៉ោង មុន

កីឡាករ​កូនកាត់​ខ្មែរ​អាមេរិក១​រូប​ កំពុង​ត្រូវ​បាន​អ្នក​ស្នេហា​វិស័យ​បាល់ទាត់ ចង់ឃើញ​ចូល​ក្រុម​ជម្រើសជាតិ​កម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

៥​ឆ្នាំ​ចុង​ក្រោយនេះ ខេត្ត​ព្រះសីហនុ​សម្រេចបាន​សមិទ្ធ​ផល គួរ​ជាទី​មោទនៈ ធ្វើ​ឲ្យ​ខេត្ត​មួយ​នេះ ប្រែ​មុខមាត់​កាន់តែ​ល្អ​ប្រសើរ​ឡើង

ព័ត៌មានជាតិ៧ ម៉ោង មុន

តំណាង​បក្ស​ប្រជាជន ជួប​សន្ទនា​ជាមួយ​ប្រតិភូ​សហភាព​អឺរ៉ុប ដើម្បី​ផ្លាស់ប្ដូរ​បទ ពិសោធន៍ នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​

Sokha Hotels

ព័ត៌មានពេញនិយម