Connect with us

ព័ត៌មានអន្ដរជាតិ

មេទ័ពអង្គការ “Neo-nazi” រុស្ស៊ី ល្បីខាងធ្វើទារុណកម្ម និងប្រហារជីវិត ត្រូវបាញ់សម្លាប់នៅ អ៊ុយក្រែន

បានផុស

នៅ

មេទ័ពអង្គការ Neo-nazi ម្នាក់ដែលទទួលខុសត្រូវចំពោះអំពើឃោរឃៅដ៏សាហាវជាច្រើនត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នានៅជិតទីក្រុង Volnovakha ភាគខាងកើតអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Vladimir Zhoga គឺជាមន្ត្រីជាន់ខ្ពស់រុស្ស៊ីទី ៣ ដែលបានបាត់បង់ជីវិតនៅក្នុងការលុកលុយលើអ៊ុយក្រែនក្នុងរយៈពេលជាច្រើនថ្ងៃមកនេះ ។

ព័ត៌មាននៃការស្លាប់របស់លោក Zhoga ត្រូវបានប្រកាសតាមរយៈ Telegram ដោយក្រុមអ្នកបំបែកខ្លួនគាំទ្ររុស្ស៊ី Denis Pushilin ។ យោងតាមលោក Pushilin បានឲ្យដឹងថា លោក Zhoga បានស្លាប់ដូចជាវីរបុរស ។

លោក Pushilin បានអះអាងថា លោក Zhoga ត្រូវបានបាញ់សម្លាប់ ខណៈពេលដែលព្យាយាមជម្លៀសជនស៊ីវិលពីទីក្រុង Volnovakha ដែលជាទីក្រុងតូចមួយនៅក្នុងតំបន់ប្រកួតប្រជែងនៃសាធារណរដ្ឋ Donetsk ជាកន្លែងដែលកងទ័ពរុស្ស៊ីបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃសៅរ៍ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Daily Star

ចុចអាន ៖ លោក ពូទីន ប្រាប់ពីមូលហេតុការលុកលុយ អ៊ុយក្រែន ហួសព្រំដែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម