ព័ត៌មានអន្ដរជាតិ
ចិន អះអាងជាថ្មី៖ ទីក្រុងប៉េកាំង នឹងមិនបញ្ជូនអាវុធទៅឲ្យ រុស្ស៊ី ទេ (មានវីដេអូ)
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិកនិយាយថា ប្រទេសចិន នឹងមិនបញ្ជូនអាវុធ និងគ្រាប់រំសេវទៅគាំទ្រសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនឡើយ ហើយថា ទីក្រុងប៉េកាំងនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីកាត់បន្ថយវិបត្តិ។

ការអត្ថាធិប្បាយរបស់លោក Qin Gang ធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Joe Biden បានព្រមានសមភាគីចិនលោក Xi Jinping កាលពីថ្ងៃសុក្រទី១៨ខែមីនាថា នឹងមានផលវិបាក ប្រសិនបើទីក្រុងប៉េកាំងផ្តល់ជំនួយជាសម្ភារៈដល់ទីក្រុងមូស្គូ។
កាលពីសប្តាហ៍មុន ទីក្រុងប៉េកាំងបានបដិសេធរបាយការណ៍ដែលថា ខ្លួនបើកចំហក្នុងការផ្តល់អាវុធដល់ទីក្រុងមូស្គូថាជា “ព័ត៌មានមិនពិត” ប៉ុន្តែប្រទេសចិន បានស្ទាក់ស្ទើរក្នុងការស្តីបន្ទោសរុស្ស៊ីចំពោះការលុកលុយនៅអ៊ុយក្រែន។
ថ្លែងទៅកាន់ទូរទស្សន៍ CBS របស់សហរដ្ឋអាមេរិក លោក Gang បានបញ្ជាក់ថា ការថ្កោលទោសជាសាធារណៈដោយលោកខាងលិច “មិនបានជួយអ្វីទេ” ហើយថា “ផ្នែកការទូត” គឺចាំបាច់ជាទីបំផុត៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ទណ្ឌកម្មចាប់ផ្តើមប៉ះពាល់ ប្រជាជនរុស្ស៊ី សម្រុកទៅផ្សារ ដណ្តើមគ្នាទិញទំនិញស្តុកទុក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


