ព័ត៌មានអន្ដរជាតិ
ទណ្ឌកម្មចាប់ផ្តើមប៉ះពាល់ ប្រជាជនរុស្ស៊ី សម្រុកទៅផ្សារ ដណ្តើមគ្នាទិញទំនិញស្តុកទុក
ប្រជាជនរុស្ស៊ី កំពុងប្រជែងគ្នាទិញទំនិញនៅតាមផ្សារទំនើប ខណៈដែលការដាក់ទណ្ឌកម្ម ចាប់ផ្តើមប៉ះពាល់ដល់ការផ្គត់ផ្គង់សំខាន់ៗ។

ការដណ្តើមគ្នាទិញស្ករ.ស ត្រូវបានគេឃើញនៅក្នុងហាង Perekryostok ភាគខាងជើង ទីក្រុង មូស្គូ។
អ្នកឃើញហេតុការណ៍ម្នាក់បាននិយាយថា “មនុស្សកំពុងប្រយុទ្ធគ្នាដើម្បីទិញស្ករ។ និវត្តជនកំពុងប្រយុទ្ធគ្នា”។

រូបិយបណ្ណ រូប របស់រុស្ស៊ីបានបាត់បង់តម្លៃជិត ៥០% ចាប់តាំងពីដើមឆ្នាំ២០២២មក ដោយរូបិយបណ្ណនេះបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីលោក ពូទីន ប្រកាសសង្រ្គាមនៅអ៊ុយក្រែន។
ប្រជាពលរដ្ឋម្នាក់បាននិយាយថា “មានតែធ្នើរទទេ គ្មានអំបិល គ្មានស្ករ គ្មានប៉ាស្តា គ្មានគ្រាប់ធញ្ញជាតិខ្មី ហើយមានតែអង្ករថ្លៃៗប៉ុណ្ណោះ។ ភ្លាមៗនោះ មនុស្សម្នាបានឃើញរទេះដាក់ស្ករ ហើយរត់ទៅរក។ ពួកគេបានដណ្តើមគ្នាយករទេះនោះ ដោយរុញគ្នាទៅវិញទៅមកយ៉ាងចាស់ដៃ។ ពួកគេព្យាយាមយកឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដោយមិនទុកស្ករឲ្យអ្នកដទៃឡើយ”។

ប្រជាជនរុស្ស៊ី ត្រូវបានគេជំរុញកុំឲ្យភ័យស្លន់ស្លោទៅទិញទំនិញ និងស្តុកអីវ៉ាន់ទុក ប៉ុន្តែមិនសូវមានអ្នកជឿលើក្រុមមន្ត្រីទេដែលធានាថា ការផ្គត់ផ្គង់នឹងអាចទប់ទល់ជាមួយទណ្ឌកម្មរបស់បស្ចិមប្រទេស ជុំវិញសង្គ្រាមរបស់លោក វ្ល៉ាឌីមៀរ ពូទីន នៅអ៊ុយក្រែន។
រដ្ឋអាជ្ញារុស្ស៊ី បានចាប់ផ្តើមត្រួតពិនិត្យនៅក្នុងតំបន់ចំនួន២៦ ជុំវិញការសង្ស័យនៃការដំឡើងតម្លៃខ្ពស់ហួសហេតុ។

នៅក្នុងតំបន់ Primorsky តម្រូវការស្ករ បានកើនឡើង ៤០០ភាគរយ ខណៈដែលអាជ្ញាធរបានអង្វរឲ្យបញ្ឈប់ការសម្រុកទិញទុក។
ក្រសួងពាណិជ្ជកម្មក្នុងស្រុកបាននិយាយថា “ស្ករ៥០០ តោនត្រូវបានគេរំពឹងថានឹងដឹកជញ្ជូនទៅកាន់តំបន់ក្នុងពេលឆាប់ៗនេះ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ជប៉ុន ប្រទះឃើញនាវាចម្បាំងរុស្ស៊ីដឹកសុទ្ធតែរថយន្តយោធា ឆ្លងកាត់កោះរបស់ខ្លួន ទំនងទៅអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


