Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ពចិនដាក់ពង្រាយរថក្រោះប្រយុទ្ធតាមដងផ្លូវ ត្រៀមធ្វើសង្គ្រាមជាមួយតៃវ៉ាន់

បានផុស

នៅ

កងទ័ពរំដោះប្រជាជនចិន (PLA) នឹងដាក់ពង្រាយរថក្រោះប្រយុទ្ធដ៏សំខាន់របស់ខ្លួនចំនួនពីរគ្រឿងត្រៀមសម្រាប់ការប្រយុទ្ធតាមដងផ្លូវនៅក្នុងលទ្ធភាពដែលថា សង្គ្រាមអាចកើតឡើងជាមួយកោះតៃវ៉ាន់។ នេះបើយោងតាមសេចក្តីរាយការណ៍ពីទូរទស្សន៍រដ្ឋចិនដីគោកស្តីពីសមយុទ្ធយោធានាពេលថ្មីៗនេះ។

នៅក្នុងខ្សែភាពយន្តឯកសារមួយដែលចាក់ផ្សាយដោយទូរទស្សន៍ CCTV កាលពីសប្តាហ៍មុន រថក្រោះប្រយុទ្ធសំខាន់ប្រភេទ 96A និង 04 ត្រូវបានបង្ហាញនៅក្នុងសមយុទ្ធសង្គ្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាវុធទាំងនេះត្រូវបានរចនាឡើងដើម្បីប្រយុទ្ធនៅក្នុងតំបន់ដែលមានភាពស្មុគស្មាញនៃទីក្រុងនិងស្រុករបស់កោះតៃវ៉ាន់ពោលគឺវាបង្ហាញពីភាពជឿជាក់របស់ PLA ថា ការប្រយុទ្ធតាមផ្លូវនឹងមិនអាចចៀសផុតឡើយនៅពេលកងទ័ពទៅដល់កោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ។

សមយុទ្ធនេះមានការចូលរួមពីកងពលតូចប្រយុទ្ធមកពីក្រុមកងទ័ពទី៧២នៃ PLA ដែលមានមូលដ្ឋានក្នុងទីក្រុង ហ៊ួចូ ខេត្ត ហ្សេជាំង និងត្រូវបានត្រួតពិនិត្យដោយបញ្ជាការដ្ឋានភាគខាងកើត។

យោងតាមរបាយការណ៍បានឲ្យដឹងថា កងទ័ពចំនួន២៣០នាក់ជាមួយរថក្រោះ៣០គ្រឿងបានបង្កើតជាក្រុមពណ៌ក្រហមដើម្បីតំណាងឲ្យ PLA ដែលព្យាយាមវាយប្រហារតំបន់ទីក្រុងមួយដែលមានការការពារដោយក្រុមខៀវ មានទាហាន៧០នាក់និងរថក្រោះ៦គ្រឿង។

សេចក្តីរាយការណ៍បន្តថា ដោយមានការគាំទ្រពីរថក្រោះនិងរថពាសដែកធុនធំ កងទ័ពក្រហមបានដណ្ដើមយកទីក្រុងក្នុងរយៈពេលត្រឹមតែ៣ម៉ោងប៉ុណ្ណោះបន្ទាប់ពីបានដោះមីន, រនាំងបិទផ្លូវនិងឧបសគ្គផ្សេងទៀតដែលបង្កើតឡើងដោយកងទ័ពពណ៌ខៀវ។

ទីក្រុងប៉េកាំងបានចាត់ទុកតៃវ៉ាន់ថាជាខេត្តរឹងចចេសដែលត្រូវតែបង្រួបបង្រួមជាមួយដីគោកវិញដោយប្រើកម្លាំងបើសិនជាចាំបាច់។ កោះនេះនៅតែជាគោលដៅសំខាន់សម្រាប់ PLA ហើយជាចំណុចផ្តោតនៃការធ្វើសមយុទ្ធ។

ទំនាក់ទំនងឆ្លងសមុទ្របានឈានដល់កម្រិតទាបបំផុតចាប់តាំងពីលោកស្រី Tsai Ing-wen មកពីគណបក្សចម្រើនប្រជាធិបតេយ្យទំនោរឯករាជ្យត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីនៅឆ្នាំ២០១៦និងបានបដិសេធទទួលយកគោលការណ៍ចិនតែមួយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ SCMP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ វិនាទី មុន

បន្ទប់រង់ចាំពិសេសនៅព្រលានយន្តហោះសៀមរាបមាន ៥ បន្ទប់ បែងចែកខុសៗគ្នាតាមឋានៈតួនាទី

ព័ត៌មានជាតិ៤ នាទី មុន

ក្រសួងកសិកម្ម ជំរុញឱ្យកសិករធ្វើតាមការណែនាំរបស់មន្ត្រីជំនាញក្នុងការដាំពោតពូជអ៊ីប្រ៊ីដកម្ពុជា០១ ទទួលបានផលល្អ

សន្តិសុខសង្គម៤ នាទី មុន

មន្ទីរធម្មការ ចុះណែនាំ និងធ្វើកិច្ចសន្យាដល់ផ្ទះក្មេងស្រីល្បីមើលឃើញភពទាំងបី

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

ប្រមុខយោធាណាតូថា អ៊ុយក្រែន មិនត្រឹមត្រូវការអាវុធមួយមុខទេ ឯការកែន​ទ័ពក៏ចាំបាច់

ជីវិតកម្សាន្ដ១៦ នាទី មុន

ម៉ា ដូណា ទម្លាយរឿងរបស់ អ៊ីណូ ក្រោយផុងខ្លួនក្នុងបំណុលជាង ១០ ម៉ឺនដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម