ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី សង្ឃឹមថា ត្រាំ មិនទន់ចិត្ត ដកទណ្ឌកម្មពីរុស្ស៊ី តាមការទាមទាររបស់ ពូទីន
ថ្លែងប្រាប់ BBC នៅទីក្រុងប៉ារីស កាលពីថ្ងៃពុធទី២៦ខែមីនាឆ្នាំ២០២៥, ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី និយាយថា លោកសង្ឃឹមថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងប្រកាន់ជំហររឹងមាំហើយមិនទន់ចិត្តដកទណ្ឌកម្មពីរុស្ស៊ី តាមការទាមទាររបស់លោក ពូទីន ជាថ្នូរនឹងបទឈប់បាញ់។

មុននេះលោក ត្រាំ បញ្ជាក់ហើយថា លោកកំពុងគិតចង់បន្ធូរបន្ថយទណ្ឌកម្មខ្លះលើប្រទេសរុស្ស៊ី ដើម្បីលួងចិត្តឲ្យ ពូទីន ឯកភាពលើបទឈប់បាញ់នៅសមុទ្រខ្មៅជាមួយអ៊ុយក្រែន។
ជុំវិញរឿងនេះ អ្នកសារព័ត៌មាន BBC បានសួរទៅ ហ្សេលេនស្គី ថាតើលោកយល់ថា អាមេរិក ពិតជាដាក់ខ្លួនចំពោះសម្ពាធពីរុស្ស៊ីមែនឬក៏អត់? ប្រធានាធិបតីអ៊ុយក្រែន ឆ្លើយថា ខ្ញុំគិតបែបនេះ ពួកគេនឹងធ្វើអីចឹង ប៉ុន្តែយើងនឹងចាំមើលសិន។

កាលពីដើមសប្តាហ៍ រុស្ស៊ីនិងអ៊ុយក្រែន បានឯកភាពឈប់បាញ់នៅសមុទ្រខ្មៅ ក្នុងគោលបំណងធានាសុវត្ថិភាពនៃការធ្វើនាវាចរណ៍និងទប់ស្កាត់ ការយកកប៉ាល់ពាណិជ្ជកម្មទៅបម្រើការឲ្យយោធា ក្រោមសំណើដែលដាក់ស្នើឡើងនិងមានការសម្របសម្រួលពីសហរដ្ឋអាមេរិក។
យ៉ាងណា ភាគីរុស្ស៊ីបានដាក់លក្ខខណ្ឌថា បទឈប់បាញ់ដែនសមុទ្រនេះ អាចចូលជាធរមានបានលុះត្រាតែ ប្រទេសលោកខាងលិចដកទណ្ឌកម្មមួយចំនួនលើការធ្វើពាណិជ្ជកម្មស្បៀងនិងជីរបស់ខ្លួន ជាមុនសិន។

ដូច្នេះហើយទើបលោក ត្រាំ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសេតវិមាននៅថ្ងៃពុធទី២៦ខែមីនាឆ្នាំ២០២៥ ថា សហរដ្ឋអាមេរិក នឹងពិនិត្យមើលលទ្ធភាពនៃការបន្ថយទណ្ឌកម្មលើរុស្ស៊ី ហើយទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការលើរឿងនេះ។ មានលក្ខខណ្ឌ ៥ទៅ៦ចំណុច ហើយអាមេរិក កំពុងពិនិត្យមើលសិន។
ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ មិនទាន់បកស្រាយលម្អិតអំពីរឿងនេះទេ គ្រាន់តែបញ្ជាក់ថា វាអាចទៅរួចដែលអាមេរិក នឹងដកទណ្ឌកម្មចេញខ្លះពីទីក្រុងមូស្គូ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ ត្រៀមដកទណ្ឌកម្មខ្លះពីរុស្ស៊ី ដើម្បីលួងចិត្តពូទីន ឲ្យព្រមឈប់បាញ់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


