ព័ត៌មានអន្ដរជាតិ
មួយភ្លែត កូរ៉េខាងជើង បាញ់មីស៊ីល ៨ គ្រាប់ចូលសមុទ្រខាងកើត
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងយ៉ាងហោចណាស់ ៨ គ្រាប់ចូលទៅក្នុងសមុទ្រខាងកើត ។

យោធាកូរ៉េខាងត្បូងបាននិយាយថា មីស៊ីលផ្លោងរយៈចម្ងាយខ្លីទាំង ៨ គ្រាប់របស់កូរ៉េខាងជើងគឺបាញ់ចេញពីទីតាំងចំនួន ៤ រួមទាំងពីតំបន់ Sunan ក្បែរទីក្រុងព្យុងយ៉ាង ឆ្ពោះទៅកាន់សមុទ្រខាងកើតក្នុងរយៈពេលជាង ៣០ នាទីប៉ុណ្ណោះ ។
បើយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ YNA បានឲ្យដឹងថា នេះជាការបង្កហេតុលើកទី ៣ ហើយ ចាប់តាំងពីលោក Yoon-Seok-yeol ឡើងកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងថ្មីកាលពីខែមុន និងជាលើកទី ១៨ ចាប់តាំងពីដើមឆ្នាំ ២០២២ មក ។

ទីភ្នាក់ងារនេះក៏បានកត់សម្គាល់ផងដែរថា ការបាញ់បង្ហោះនេះបានកើតឡើងរយៈពេល ២ ថ្ងៃ បន្ទាប់ពីកូរ៉េខាងជើង និងសហរដ្ឋអាមេរិកបានបញ្ចប់សមយុទ្ធយោធារយៈពេល ៣ ថ្ងៃនៅក្នុងដែនទឹកអន្តរជាតិក្បែរកោះ Okinawa ដឹកនាំដោយនាវាចម្បាំង USS Ronald Reagan ដែលជានាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ ។
គួរបញ្ជាក់ថា បើទោះជាកូរ៉េខាងជើងកំពុងផ្ទុះឆ្លងជំងឺគ្រុនក្ដៅនៅក្នុងប្រទេសក៏ដោយ ប៉ុន្តែការបាញ់សាកល្បងមីស៊ីលផ្លោងថ្មីៗនៅតែបន្តកើតមានជាហូរហែ ខណៈវាត្រូវបានគេមើលឃើញថាការគំរាមកំហែងទៅកាន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ មន្ត្រី UN ថា សង្រ្គាម រុស្ស៊ី-អ៊ុយក្រែន នឹងគ្មានអ្នកឈ្នះឡើយចុចអាន ៖ មន្ត្រី UN ថា សង្រ្គាម រុស្ស៊ី-អ៊ុយក្រែន នឹងគ្មានអ្នកឈ្នះឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


