ព័ត៌មានអន្ដរជាតិ
មន្ត្រី UN ថា សង្រ្គាម រុស្ស៊ី-អ៊ុយក្រែន នឹងគ្មានអ្នកឈ្នះឡើយ
អ្នកសម្របសម្រួលវិបត្តិរបស់អង្គការសហប្រជាជាតិសម្រាប់អ៊ុយក្រែនបានព្រមានថា នឹងគ្មានអ្នកឈ្នះឡើយក្នុងសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ខណៈដែលជម្លោះបានឈានចូលដល់ជាង ១០០ ថ្ងៃហើយ ។

លោក Amin Awad ដែលបម្រើការជាជំនួយការនៅស្ថាប័នពិភពលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សង្រ្គាមនេះគឺកំពុងកើតឡើងមែន ប៉ុន្តែនឹងគ្មានអ្នកឈ្នះនោះទេ ។ ដូចដែលយើងបានធ្វើជាសាក្សីក្នុងរយៈពេលជាង ១០០ ថ្ងៃមកនេះ មានការបាត់បង់ដូចជា ជីវិត ផ្ទះ ការងារ និងអនាគតជាច្រើន” ។
លោកបញ្ជាក់ថា “សង្រ្គាមនេះបានធ្វើឲ្យបាត់បង់ជីវិតមនុស្សមិនអាចទទួលយកបាន ហើយបានលេបត្របាក់ស្ទើរតែគ្រប់ទិដ្ឋភាពនៃជីវិតស៊ីវិល ។ យើងបានឃើញការបំផ្លិចបំផ្លាញ និងការហិនហោចនៅទូទាំងទីក្រុង ទីប្រជុំជន និងភូមិនានាជាដើម ខណៈសាលារៀន មន្ទីរពេទ្យ និងជម្រកអាចនៅប្រើប្រាស់បាន ។

ជាចុងក្រោយលោក Amin Awad បញ្ជាក់ថា “កិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់យើងគឺដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ដ៏សាហាវនៃសង្រ្គាមដែលកំពុងបន្ត ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺយើងត្រូវការសន្តិភាព ហើយសង្គ្រាមត្រូវតែបញ្ចប់នៅពេលនេះ“ ។
យោងតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា យ៉ាងហោចណាស់ជនស៊ីវិល ៤,១១៣ នាក់បានស្លាប់ និង ៤,៩១៦ នាក់បានរងរបួសនៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីផ្ទុះសង្រ្គាមឡើង ខណៈចំនួនពិតប្រាកដត្រូវបានគេជឿថានឹងមានច្រើនជាងនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Times Now
ចុចអាន ៖ រុស្ស៊ី ថា អាមេរិក ចង់ប្រែ អ៊ុយក្រែន ជាប្រទេសអាណានិគមរបស់ខ្លួន
ចុចអាន ៖ អង់គ្លេស ថា រុស្ស៊ី នឹងប្រើពេល ២ សប្ដាហ៍ប៉ុណ្ណោះគ្រប់គ្រងទីក្រុងមួយនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


