ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង៖ កូរ៉េខាងជើង បានបញ្ជូនទ័ពបន្ថែមចំនួន ៣ ០០០នាក់ទៅរុស្ស៊ី នៅដើមឆ្នាំនេះ
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ទី២៧ខែមីនានេះថា កូរ៉េខាងជើងបានដាក់ពង្រាយទាហានប្រមាណ ៣ ០០០នាក់ទៅកាន់ប្រទេសរុស្ស៊ីកាលពីដើមឆ្នាំនេះ ដើម្បីគាំទ្រការធ្វើសង្គ្រាមរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន។

JCS បានឲ្យដឹងថា ទាហានទាំងនោះត្រូវបានបញ្ជូនជាដំណាក់កាលនៅចន្លោះពីខែមករាដល់ខែកុម្ភៈឆ្នាំ២០២៥ ហើយការដាក់ពង្រាយបន្ថែមទំនងជាកើតមានបន្តទៀត។ កងទ័ពទាំងនេះត្រូវបានគេជឿថាកំពុងផ្តល់ការគាំទ្រផ្នែកភស្តុភារ ដូចជា ការដឹកជញ្ជូនគ្រាប់រំសេវ និងការថែទាំសម្ភារៈបរិក្ខារ ជាជាងតួនាទីប្រយុទ្ធដោយផ្ទាល់។
ក្រៅតែពីការដាក់ពង្រាយទាហាន កូរ៉េខាងជើងក៏បានបញ្ជូនសព្វាវុធឲ្យទៅរុស្ស៊ីផងដែរ ដូចជា គ្រាប់មីស៊ីលប៉ាលិស្ទិករយៈចម្ងាយខ្លី គ្រាប់រំសេវ ឧបករណ៍បាញ់កាំភ្លើងធំទំហំ១៧០មិល្លិម៉ែត្រ និងឧបករណ៍បាញ់រ៉ុកកែត ជាដើម។
JCS បានបញ្ជាក់ថា ទាហានកូរ៉េខាងជើងចំនួន ៤ ០០០នាក់ បានរងរបួស និងស្លាប់ នៅក្នុងចំណោមទាហាន ១១ ០០០នាក់ដែលខ្លួនបានបញ្ជូនទៅប្រទេសរុស្ស៊ីកាលពីឆ្នាំមុន។
ការផ្លាស់ប្តូរនេះបង្ហាញពីការពង្រឹងទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ តាមរយៈការផ្ទេរអាវុធ និងកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមក។ យោធាកូរ៉េខាងត្បូងបន្តតាមដានស្ថានការណ៍យ៉ាងដិតដល់ ដោយព្រមានពីផលប៉ះពាល់សន្តិសុខដែលអាចកើតមាន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
សេដ្ឋកិច្ច២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


