ព័ត៌មានអន្ដរជាតិ
ចារកម្មអាមេរិកព្រមានថា កូរ៉េខាងជើងអាចធ្វើតេស្តនុយក្លេអ៊ែរលើកទី៧
កាលពីថ្ងៃអង្គារទី២៥ខែមីនាឆ្នាំ២០២៥ មន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិក បានបង្ហាញថា កូរ៉េខាងជើងអាចនឹងត្រៀមធ្វើតេស្តនុយក្លេអ៊ែរ ដែលអាចមានបំណងពង្រឹងឥទ្ធិពលរបស់ខ្លួន នៅក្នុងការចរចាការទូតនាពេលអនាគត។

ការលើកឡើងនេះ ធ្វើឡើងខណៈមានការសង្កេតពីចារកម្មជាតិរបស់កូរ៉េខាងត្បូង ដែលបានរាយការណ៍ថា កូរ៉េខាងជើងមានផ្ទុកសារធាតុប្លាតូនីញ៉ូមទម្ងន់ប្រហែល៧០គីឡូក្រាម និងសារធាតុអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចក្នុងបរិមាណមិនជាក់លាក់ ដោយទាំងនេះសុទ្ធតែជាសារធាតុសំខាន់ៗសម្រាប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។
ការសាកល្បងនុយក្លេអ៊ែរ ត្រូវបានចាត់ទុកថាជាយុទ្ធសាស្ត្រមួយរបស់ទីក្រុងព្យុងយ៉ាង ដើម្បីបង្កើនអំណាចចរចារបស់ខ្លួនក្នុងការពិភាក្សាជាមួយសហរដ្ឋអាមេរិក។ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិកលោកស្រី Tulsi Gabbard បាននិយាយថា៖ «កូរ៉េខាងជើងប្រហែលជាត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើការសាកល្បងនុយក្លេអ៊ែរមួយផ្សេងទៀតដោយគ្រាន់តែជូនដំណឹងរយៈពេលខ្លីប៉ុណ្ណោះ និងបន្តការបាញ់បង្ហោះសាកល្បងមីស៊ីលអន្តរទ្វីប ICBMs ដើម្បីបង្ហាញពីសមត្ថភាពកើនឡើងរបស់ពួកគេជាអានុភាពក្នុងការចរចានាពេលអនាគត»។

ប្រសិនបើសាកល្បងម្ដងទៀតមែន នោះវានឹងក្លាយជាការតេស្តនុយក្លេអ៊ែរលើកទី៧របស់កូរ៉េខាងជើង។ ការសាកល្បងចំនួន៦លើកមុន ធ្វើឡើងចន្លោះពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៧។
ពាក់ព័ន្ធនឹងរបាយការណ៍ដ៏រស៊ើបនេះ ក្រសួងការពារជាតិកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ បានអះអាងសាជាថ្មីអំពីការត្រៀមខ្លួន ក្នុងការទប់ទល់នឹងការគំរាមកំហែងពីកូរ៉េខាងជើង ដោយមានការសម្របសម្រួលជាមួយសហរដ្ឋអាមេរិក។
បើយោងតាមរបាយការណ៍របស់កូរ៉េខាងត្បូងកាលពីឆ្នាំ២០២២ កូរ៉េខាងជើងអាចមានសមត្ថភាពផលិតក្បាលគ្រាប់នុយក្លេអ៊ែរចន្លោះពី ៩ ទៅ ១៨គ្រាប់៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


