ព័ត៌មានអន្ដរជាតិ
កម្លាំងរុស្ស៊ីវាយកម្ទេចស្ពានឆ្លងទន្លេក្នុងទីក្រុង Sievierodonetsk របស់អ៊ុយក្រែន
កងកម្លាំងទ័ពរុស្ស៊ីបានវាយកម្ទេចស្ពាន២នៅក្នុងចំណោមស្ពាន៣ឆ្លងកាត់ទន្លេនៅក្នុងទីក្រុង Sievierodonetsk របស់ប្រទេសអ៊ុយក្រែនដើម្បីកាត់ផ្តាច់ផ្លូវជម្លៀសជនស៊ីវិល។

ទីក្រុង Sievierodonetsk បានក្លាយជាសមរភូមិប្រយុទ្ធគ្នាយ៉ាងខ្លាំងដើម្បីកាន់កាប់តំបន់ Donbas ភាគខាងកើតប្រទេសអ៊ុយក្រែន។ ផ្នែកខ្លះនៃទីក្រុងនេះត្រូវបានបំផ្លាញពីការប្រយុទ្ធគ្នាបង្ហូរឈាមដ៏អាក្រក់ចាប់តាំងពីរដ្ឋាភិបាលវិមានក្រឹមឡាំងចាប់ផ្តើមធ្វើការវាយប្រហារតាំងពីថ្ងៃទី២៤ ខែកុម្ភៈ។
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiysaid បាននិយាយថា ៖«គោលដៅយុទ្ធសាស្ត្រសំខាន់របស់អ្នកកាន់កាប់មិនផ្លាស់ប្តូរទេ។ ពួកកគេកំពុងដាក់សម្ពាធនៅក្នុងទីក្រុង Sievierodonetsk។ មានការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរកំពុងបន្ត»។
អភិបាលខេត្ត Luhansk លោក Serhiy Gaidai បាននិយាយថា កាលពីថ្ងៃអាទិត្យម្សិលមិញ កងកម្លាំងអ៊ុយក្រែន និងរុស្ស៊ីបានកំពុងប្រយុទ្ធគ្នានៅតាមដងផ្លូវ។ កម្លាំងរុស្ស៊ីដណ្តើមយកបានតំបន់ភាគច្រើនរបស់ទីក្រុង ប៉ុន្តែកម្លាំងអ៊ុយក្រែននៅតែបន្តគ្រប់គ្រងតំបន់ឧស្សាហកម្ម និងរោងចក្រគីមី Azot ដែលមានប្រជាជនរាប់រយនាក់កំពុងជ្រក។
លោកបានឲ្យដឹងថា ប៉ុន្តែកងកម្លាំងរុស្ស៊ីបានកម្ទេចស្ពានឆ្លងទន្លេ Siverskyi Donets ដែលភ្ជាប់ទីក្រុង Sievierodonetsk ទៅទីក្រុងភ្លោះ Lysychansk។ នៅសល់តែស្ពានមួយ ក្នុងចំណោមស្ពាន៣។

«ប្រសិនបើការបាញ់គ្រាប់ផ្លោងកម្ទេចស្ពានដែលនៅសល់ឲ្យដួលរលំ ទីក្រុងនឹងកាត់ផ្តាច់។ គ្មានមធ្យោបាយចាកចេញពីទីក្រុង Sievierodonetsk ដោយរថយន្តបានទេ»។ លោក Gaidai បានបញ្ជាក់ និងកត់សំគាល់ពីកង្វះកិច្ចព្រមព្រៀងឈប់បាញ់គ្នា និងគ្មានច្រករបៀបដែលត្រូវបានព្រមព្រៀងឡើយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


