ព័ត៌មានអន្ដរជាតិ
កូនស្រីកំពូលអ្នកមាន Musk ស្នើសុំតុលាការប្តូរឈ្មោះ-ភេទ និងចង់ផ្តាច់ទំនាក់ទំនងជាមួយឪពុក
កូនស្រីប្តូរភេទរបស់មហាសេដ្ឋីលេខ១ក្នុងលោក លោក Elon Musk បានដាក់ពាក្យទៅតុលាការដើម្បីស្នើសុំផ្លាស់ប្តូរឈ្មោះដោយសំអាងលើអត្តសញ្ញាណភេទថ្មីរបស់នាង និងលែងចង់ទំនាក់ទំនងជាមួយឪពុកបង្កើត។
ពាក្យស្នើសុំសម្រាប់ការផ្លាស់ប្តូរឈ្មោះ និងលិខិតបញ្ជាក់កំណើតថ្មីបញ្ជាក់ពីអត្តសញ្ញាណភេទថ្មីរបស់នាងត្រូវបានដាក់ទៅតុលាការ ទីក្រុងឡូស អេនជឺឡេស County Superior Court ក្នុងតំបន់ Santa Monica កាលពីខែមេសា។

យោងតាមឯកសារតុលាការដែលត្រូវបានវេបសាយ PlainSite.org. ចេញផ្សាយបានបង្ហាញថា អតីតនាង Xavier Alexander Musk ទើបតែឈានចូលវ័យ១៨ឆ្នាំ ដែលជាអាយុស្របច្បាប់នៅរដ្ឋកាលីហ្វញ៉ា បានស្នើសុំតុលាការឲ្យប្តូរការទទួលស្គាល់ភេទរបស់នាងពីបុរសទៅជាស្ត្រី និងដើម្បីចុះបញ្ជីឈ្មោះថ្មី។
ឈ្មោះថ្មីរបស់នាងត្រូវបានកែសម្រួលឡើងវិញនៅក្នុងឯកសារអនឡាញ។ ម្តាយរបស់នាងគឺអ្នកស្រី Justine Wilson បានលែងលះជាមួយលោក Musk កាលពីឆ្នាំ២០០៨។
មិនមានការបញ្ជាក់បន្ថែមពីការប្រេះឆារវាងកូនស្រី ជាមួយលោក Must ដែលជានាយកប្រតិបត្តិក្រុមហ៊ុនរថយន្តអគ្គីសនី Tesla និងក្រុមហ៊ុនទេសចរណ៍អវកាស SpaceX ព្រមទាំងកំពុងប្រុងប្រែងដើម្បីទិញបណ្តាញទំនាក់ទំនងសង្គម Twitter ក្នុងតម្លៃ៤៤ប៊ីលានដុល្លារ។
កាលពីខែឧសភា ប្រហែលជាមួយខែ បន្ទាប់ពីឯកសារប្តូរឈ្មោះ និងភេទត្រូវបានដាក់ទៅតុលាការ លោក Musk បានប្រកាសគាំទ្រគណបក្សសាធារណៈដែលតំណាងជាប់ឆ្នោតគាំទ្រដល់ការបង្កើតច្បាប់មួយដែលនឹងរឹតត្បិតចំពោះការប្តូរភេទនៅក្នុងរដ្ឋទូទាំងសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


