សេវាមួយក្នុងប្រទេស ថៃ សប្បាយកើបលុយពេលផ្ទុះកូវីដកាន់តែខ្លាំង – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

សេវាមួយក្នុងប្រទេស ថៃ សប្បាយកើបលុយពេលផ្ទុះកូវីដកាន់តែខ្លាំង

Published

on

ការលក់សេវាធានារ៉ាប់រងជំងឺកូវីដ១៩បានហក់ឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសថៃចាប់តាំងពីផ្ទុះការចម្លងរោគថ្មី។

លោកស្រី Napassanun Punnipa នាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រង TQM Corporation បាននិយាយថា អតិថិជនជាង១,០០០នាក់បានទិញសេវាធានារ៉ាប់រងជំងឺកូវីដ១៩បន្ទាប់ពីចំនួនករណីឆ្លងបានកើនឡើងខ្ពស់កាលពីយប់ថ្ងៃសៅរ៍។

លោកស្រីបានបន្ថែមថា អតិថិជនពី៧០ទៅ៨០ភាគរយដែលបានទិញសេវាធានារ៉ាប់រងកូវីដបន្ទាប់ពីករណីឆ្លងក្នុងសហគមន៍ត្រូវបានរកឃើញនៅឈៀងម៉ៃនិងឈៀងរ៉ៃគឺបានសម្រេចចិត្តពង្រីកសេវារបស់ពួកគេឲ្យបានល្អមុនពេលសេវាផុតកំណត់នៅខែកុម្ភៈឆ្នាំក្រោយ។

លោកស្រីនិយាយថា “ផ្អែកលើមូលដ្ឋាននេះ យើងជឿជាក់ថា ប្រតិបត្តិការរបស់ក្រុមហ៊ុននឹងកើនឡើងខ្លាំងនៅឆ្នាំក្រោយ”។

ស្របពេលជាមួយគ្នានោះ លោកស្រី Puntrika Baingern អនុប្រធាន​ប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រង Muang Thai បាននិយាយថា ការឆ្លងវីរុសថ្មីរបស់ប្រទេសថៃបានបង្ហាញអំពីអត្ថប្រយោជន៍សម្រាប់អាជីវកម្មធានារ៉ាប់រង។

លោកស្រីនិយាយថា នៅឆ្នាំនេះ ក្រុមហ៊ុនបានផ្តល់កញ្ចប់ធានារ៉ាប់រងជំងឺកូវីដលើសមុនបីដងហើយកញ្ចប់ចុងក្រោយដែលកំពុងត្រូវបានលក់រហូតដល់ថ្ងៃទី២៦ខែធ្នូនេះបានសន្យាថា នឹងផ្តល់ឲ្យអ្នកទិញជាទឹកប្រាក់១០០,០០០បាត (៣,៣២៨ដុល្លារ) ប្រសិនបើពួកគេធ្វើតេស្តវិជ្ជមាន។

ការិយាល័យគណៈកម្មការធានារ៉ាប់រងបាននិយាយថា សេវាធានារ៉ាប់រងកូវីដប្រមាណ៩លានកញ្ចប់ត្រូវបានគេទិញហើយទឹកប្រាក់រហូតដល់ទៅ៤ពាន់លានបាតត្រូវបានប្រមូល៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Nation

ចុចអាន៖ ទោះកូវីដផ្ទុះខ្លាំង ពលករចំណាកស្រុកនៅតែលួចចូលប្រទេស ថៃ កងទ័ពទប់មិនឈ្នះ

ចុចអាន៖ វ៉ាក់សាំងកូវីដចំនួន២របស់ ថៃ ឈានដល់ដំណាក់កាលសាកល្បងលើមនុស្ស

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services